ថ្ងៃច័ន្ទ ទី០៧ ខែតុលា ឆ្នាំ២០២៤
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
លោកស ចំរុង និងលោកទូច គង្គា សង្ស័យជាមេក្លោងធំក្នុងចំណោម៤នាក់បានរួមគំនិតគ្នាជាមួយពួកជនខិលខូចឈ្មោះស្រី ភួន និងឈ្មោះម៉ៅ សមុី ឃុបឃិតគ្នាខ្លែងមេដៃនឹងខ្លែងឯកសារភូតកុហកប្រមុខថ្នាក់ដឹកនាំឲ្យសម្រេចប្រគល់ដី ៦៦ ហិចតា ១៥អាមកឲ្យខ្លួន!
Tue,03 January 2023 (Time 06:36 PM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 691នាក់)

#បែកធ្លាយ​ឯកសារ ឯកសារ ក្លែងមេដៃកុហកប្រមុខ ដឹក​នាំជាប់ពាក់ព័ន្ធ លោក សរ ចំរុង និង លោក ទូច គង្គា ជាជនសង្ស័យ គឺជាមេក្លោងធំ ក្នុងចំ​ណោម ៤នាក់បានរួម​គំនិតគ្នាជាមួយពួកជនខិលខូចឈ្មោះ ស្រី ភួន និងឈ្មោះ ម៉ៅ សាម៉ី ឃុប​ឃិតគ្នា ក្លែង​មេដៃ និងក្លែង ឯកសា​រ ភូត កុហក់ ប្រមុខដឹកនាំ ឱ្យសម្រេចប្រគល់ដី ៦៦ ហិកតា ១៥ អាមក ឱ្យខ្លួន កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០០៨ មកដល់ពេលនេះ មិនទាន់ចប់រឿងរ៉ាងនោះទេ កំពុង​ប្រឈមមុខ តតាំងគ្នា នៅតាមផ្លូវតុលាការ យ៉ាងក្ដៅគគុកស្វិតស្វាញស៊ីសាច់ហុតឈាម ពី​ព្រោះត​ម្លៃដីនៅតំបន់ទួលពង្រនោះ បច្ចុប្បន្នខ្ទង់ ៥០~៦០លាន ដុល្លា ឯណោះ ។

ជាក់​ស្ដែង យោងតាមសាលក្រមព្រហ្មទណ្ឌលេខ ១៤(ច) ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ របស់សា​លាដំបូងខេត្តបន្ទាយមានជ័យបានសម្រេចសេចក្ដីៈ
១/-ផ្ដន្ទា​ទោសលើ
ឈ្មោះ ​ម៉ៅ សាមី ភេទស្រី កើតឆ្នាំ១​៩៥៤ និងឈ្មោះ ស្រី ភួន ភេទប្រុស កើតឆ្នាំ១៩៤៩ ដាក់ពន្ធនា​គារក្នុងម្នាក់ៗកំណត់ ៥ឆ្នាំ ជាប់ចោទពីបទៈ ក្លែងបន្លំឯកសារសាធារណៈ និងបទៈអ្នកកាន់កាប់ថ្មី លើអច​លនវត្ថុឯកជន ប្រព្រឹត្តនៅភូមិទួលពង្រ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ (បច្ចុប្បន្ន ស្ថិតនៅ ភូមិ ទួល​ពង្រ សង្កាត់ផ្សារកណ្ដាល និងភូមិច័ន្ទគិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ) កា​លពីអំឡុងឆ្នាំ២០០១ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោស តាមបញ្ញតិ្ត​មាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ និងតាមមាត្រា ៣៤, មាត្រា ២៥៩ នៃច្បាប់ភូមិបាល ។
២/-បង្គាប់​អោយឈ្មោះ ម៉ៅ សាមី និងឈ្មោះ ស្រី ភួន សងសំណងជម្ងឺចិត្ត និងការខាត​បង់ពេលវេ​លាចំនួន ម្ភៃលានរៀល អោយទៅដើម បណ្ដឹងរដ្ឋប្បវេណីឈ្មោះ សម វិជ័យ ។
៣/-បង្គាប់អោយចាប់ខ្លួនឈ្មោះ ម៉ៅ សាមី និងឈ្មោះ ស្រី ភួន យកមកដាក់ពន្ធនាគារ ខេត្តបន្ទាយ មាន​ជ័យ ដើម្បីអនុវត្តទោសតាមច្បាប់ ។
៤/-សាលក្រម​នេះជំនុំជម្រះ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ និងប្រកាសជាសាធារណៈ នៅថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៤ និង ៣០ នាទី រសៀល កំបាំងមុខជនជាប់ចោទឈ្មោះ ម៉ៅ សាមី និងឈ្មោះ ស្រី ភួន ចំពោះមុខដើ​ម បណ្ដឹង រដ្ឋប្បវេណីឈ្មោះ សម វិជ័យ ។

ឈ្មោះ ស្រី ភួន​ ត្រូវបានតុលាការ ចោទពីបទៈ ក្លែងមេដៃ និងក្លែងឯកសារសាធារណៈ បំភាន់សម្ដេ​ចតេជោ នាយករដ្ឋមន្ត្រី ឱ្យសំរេចប្រគល់ដី បីកន្លែង របស់អ្នកដទៃ ទំហំ ៦៦ ហិកតា ១៥អា មក​ឱ្យខ្លួន ។
ករណី​នេះខ្ញុំបាទ និងក្រុមអ្នកសារព័​ត៌មានកម្ពុជា-អាស៊ា​នយើ​ងមាន​ចំនួន ៥៤ អង្គភាព បាន​ចុះអង្កេត​ស្រាវជ្រាវយ៉ាងយ​កចិត្តទុកដាក់ ចំណា​យថវិការផ្ទា​ល់ខ្លួន គ្រប់​ៗគ្នា និងពេលវេលា ដើម្បី​ស្រាវជ្រាវរឿង​នេះ ចាប់តាំងពី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២​០២០ រហូតមកដល់ ថ្ងៃទី០១ ខែមករា ឆ្នាំ​២០២៣ ទើបដឹងការពិត ដូច្នេះហើយការស្រាវជ្រាវ រឿងខាងលើនេះ គឺអស់រយៈពេល ២ឆ្នាំ ៣ខែ និង ៧ថ្ងៃ រកឃើញ ឯកសារពាក់ព័ន្ធ សព្វគ្រប់ បានបញ្ជាក់ ឱ្យដឹងថាជនសង្ស័យឈ្មោះ សរ ចំរុង និង​ឈ្មោះ ទូច គង្គា ជាមេក្លោងក្នុងការទទួលឯកសារ រត់ការឱ្យឈ្មោះ ស្រីភួន និងប្រពន្ធឈ្មោះ ម៉ៅ សាមី

ជាក់ស្ដែង កាលណោះ សាលាខេត្តបន្ទាយមានជ័យលោក ថាច់ ឃន បានសម្រេចចេញដីកាលេខ ១២១ ដ​ក ចុះថ្ងៃទី(៦/៦/២០០១) ចេញស្ងាត់ៗ ប្រគល់ដីចំការទំហំ ០៣ហិកតា ក្នុងមួយគ្រួ​សារ​ឱ្យទៅ​ប្រជាពលរដ្ឋនោះ។ ក្រោយពីដីកានេះចេញភ្លាមត្រូវបានប្រតិកម្មរវាងឯកឧត្ដម អន ស៊ំុអភិបា​លរងទី១ ខេត្ត និង ឯកឧត្ដម ថាច់ ឃន អភិបាលខេត្ត (ក្នុងពេលនោះ) ហើយក៏មានការកោះប្រជុំ

យោងតា​មកំណត់ហេតុ ចុះថ្ងៃទី ២៦/៦/២០០១ មិនទទួលស្គាល់ ដីកានេះ ដោយឯកឧត្ដមអភិបាល ខេត្ត ចេញមិនត្រឹមត្រូវ ដោយឡែកពេលនោះលោក សរ ចំរុង ក្នុងនាមអាជ្ញាធរ ស្រុកអូរជ្រៅ បាន​ចេញលិខិតលេខ ៨៦៧ អ.ជចុះថ្ងៃទី (២​៧/៦/២០០១)​បញ្ជាក់ពីភាពប៉ះពាល់ ដីអ្នកដ៏ទៃ និង​ពុំមា​នដីប្រគល់ឱ្យ តាមដីកានេះឡើយ ។

ជាក់ស្ដែ​ង ករណីវិវាទដីធ្លីខាង​លើនេះ បានកើតឡើង រវាង សមាគមអភិវឌ្ឍន៍កសិកម្មជាតិ និងពួក​ជន ខិលខូចមួយក្រុម ធ្វើលិខិតតាំងខ្លួន ជាប្រជាពលរដ្ឋ ចំនួន២១ គ្រួសារ បានធ្វើ​លិខិតពាក្យ​បណ្ដឹង ចុះថ្ងៃទី២១-១២-២០០៤ គោរពជូនសម្ដេចតេជោ នាយករដ្ឋមន្ដ្រីឱ្យជួយរកយុត្តិធម៌ អះអា​ងថាខ្លួន បា​នរស់នៅក្នុងភូមិទួលពង្រ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ រីឯ សមាគ​មអភិវឌ្ឍន៍កសិកម្មជាតិ មានលោក ណុប ម៉េង បានដាក់ពាក្យបណ្ដឹងចុះថ្ងៃទី (១៨-១០-២០០៥) សំណើសុំសម្ដេចនាយករដ្ឋមន្ត្រីជួយអន្ដរាគមន៍ ចំពោះ ករណីវិវាទដីធ្លី នៅក្នុងឃុំ​ប៉ោយ​ប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រវាងសមាគមអភិវឌ្ឍន៍កសិកម្មជាតិ និងប្រជាពលរដ្ឋចំនួន ២១ គ្រួសារ ។

សូមរំលឹក​ថា កាលណោះ​នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០០៥ ឯកឧត្ដម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ប្រ​ធា​នឧត្តម​ក្រុមប្រឹក្សា សេដ្ឋកិច្ច ជាតិ និងជា ទីប្រឹក្សាសម្ដេចនាយករដ្ឋមន្ត្រី បានធ្វើរ​បាយការណ៍​គោ​រពជូន សម្ដេចតេជោ នាយករដ្ឋមន្ដ្រី

ទី១-បញ្ជាក់ថា ​អត្តសញ្ញាណរបស់ប្រជាពលរដ្ឋទាំង២១គ្រួសារនេះ គឺមានលក្ខណៈ ស្រពិចស្រពិល ពុំមានអត្ត​សញ្ញាណច្បាស់លាស់ ឬ ឯកសារភ្ជាប់ណា អាចបញ្ជាក់ឱ្យបានច្បាស់លាស់នោះទេ (មាន​តែតួលេខ)។ ទី២-ចំពោះបណ្ដឹងរបស់ប្រជាពលរដ្ឋ ចំនួន ២១ គ្រួសារ ដែលបាន អះអាងថា រស់នៅ​ភូមិទួល​ពង្រ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លើកន្លែងដីទំនាស់ហា​ក់មានភា​ពមិនច្បាស់លាស់ និងមិនត្រឹមត្រូវ តាម ផ្លូវច្បាប់ ដោយហេតុថា ស្នាមមេដៃមានចំនួនតែ១៨ ហើយ​ក្នុងចំនួននោះ គ្រួសារមួយមានសមាជិក ៥ នាក់ (រួមទាំងអនីតិជន អាយុ ១១ ឆ្នាំម្នាក់ផង) បានបំ​បែក ទៅជា ៥ គ្រួសារ បានផ្ដិតមេដៃប្ដឹង ហើយ អ្នកទាំងនេះមិនមានអាស័យដ្ឋាន អចិន្ត្រៃយ៍ នៅភូ​មិទួលពង្រ ឃុំប៉ោយ​ប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យឡើយ។ តាមឯកសារផ្ដល់ឲ្យ គឺមានតែ ៨គ្រួសារ​តែប៉ុណ្ណោះ ដែលមានអាស័យដ្ឋានរស់នៅ ភូមិទួលពង្រ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ នេះ ។ លើស​ពីនេះ ពាក្យបណ្ដឹង​ មិនមានឯកសារសំអាងបញ្ជាក់ ​អត្តសញ្ញាណរបស់អ្នកប្ដឹង ត្រឹមត្រូវច្បា​ស់លាស់នោះទេ ។ ក៏ប៉ុន្ដែ បែរជាមានការផ្ដល់ឯកសារសំអាង សំរាប់អ្នក​ដែលមិន​មានឈ្មោះ​ជាអ្នក​ប្ដឹង នៅក្នុងពាក្យ បណ្ដឹ​ងទៅវិញ ។ តាមផ្លូវច្បាប់ ពាក្យបណ្ដឹងដែលមានចេតនាមិនល្អ មានលក្ខណៈ បន្លំ មិនត្រឹមត្រូវ បែបនេះ ​គឺមិនអាចទទួលយក មកពិនិត្យ ពិចារណាបានឡើយ ។ បន្តបន្ទាប់​មក​ទៀត នៅថ្ងៃទី១៧​ ខែវិច្ឆិកា ឆ្នាំ២០០៦ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រ​ធានគ​ណៈកម្មការចំរុះ ដោះស្រា​យទំនាស់ដីធ្លី រវាង សមាគមអភិវឌ្ឍន៍កសិកម្មជាតិ និងប្រជាព​លរដ្ឋ ២១ គ្រួសា​រ នៅស្រុកអូរជ្រៅ ខេត្តបន្ទា​យមានជ័យ ក៏បានធ្វើរបាយការណ៍ គោរពជូនស​ម្ដេចតេ​ជោ នាយករដ្ឋមន្ដ្រីផងដែរ ។

ត្រង់ចំណុចគោរពជូន​យោបល់ ÷ឈរលើ​គោលកា​រណ៍ដោះស្រាយតាមនយោបាយ ឈ្នះ ឈ្នះ និងគោល​ការណ៍ណែនាំដោះស្រាយដ៏ខ្ពង់ខ្ពស់ របស់ សម្តេចនាយករដ្ឋមន្ដ្រី គណៈកម្មការចំរុះ សូមផ្ដល់នូវ​យោបល់ ដោះស្រាយ សំណុំរឿងវិវាទនេះ ដូចតទៅ ÷
ទី១-ទាក់ទង​នឹងស្ថានភាពរបស់ប្រជាពលរដ្ឋចំនួន ២១ គ្រួសារ ស្របតាមស្មារតី នៃការសម្រេច​ជាគោល​ការណ៍​ដ៏ខ្ពង់ខ្ពស់របស់ សម្តេចនាយករដ្ឋមន្ដ្រី ក្នុងការដោះស្រាយ ជូនដល់ប្រជាព​លរដ្ឋ​ផ្អែកលើកា​រស្រាវជ្រាវជាក់ស្ដែង គួរសម្រេចប្រគល់ដី ជូនប្រជាពលរដ្ឋដែលមានជាក់ស្ដែង និងមានលក្ខណៈ ជាគ្រួសារពិតប្រាកដ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅដ្ឋានទំហំ =(៣​០ម×៥០ម) និងផ្ទៃដី បង្កបង្កើនផល ទំហំ ៣ ហិកតា ។ ជាក់ស្ដែងទំនាស់កាន់តែរីកធំឡើងៗ ក្ដៅទៅៗ​ យោងតា​មលិខិតរាយការណ៍ របស់លោក សុខ សារេត អភិបាលរងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០០៦ គោរពជូនឯកឧត្តម ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ស្តីអំពី ករ​ណី ក្លែង​បន្លំ ភូតកុហក សម្ដេច​នាយករដ្ឋមន្ដ្រី ដើម្បីយក​ដីរ​ប​ស់សមា​គមអ​ភិវឌ្ឍន៍ក​សិក​ម្មជាតិ នៅ​ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ​ខេត្តបន្ទាយមានជ័យ ។ ត្រង់ចំណុច ការបង្កើតទំនា​ស់សារជាថ្មី ÷
ប្រជាពលរដ្ឋចំនួ​ន ២១ គ្រួសារខាងលើដដែលនេះ បានប្ដឹងមកសម្ដេច​នាយករដ្ឋមន្ត្រី​ទាមទារយក​ដីរប​ស់​សមាគមចំនួន ៦៦ ហិកតា ​១៥ អា តាមពាក្យបណ្ដឹងចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៤ ហើយ ត្រូវ ខុទ្ទកា​ល័យសម្តេចនា​យករដ្ឋមន្ដ្រី ចេញ​លិខិតលេខ ៦០២ ខក.ជណ ០៥ ចុះថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០០​៥ ហើយត្រូវបានលោ​ក សរ ចំរុង (កាលណោះ) អភិបាលរងខេត្តបន្ទាយមានជ័យ រាយការ​ណ៍តបមក​វិញ តាមលិខិតលេខ ៣៧៤៥ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០០៥ ដែលមានចុះ ហត្ថលេខា ដោយ​លោក ជង់ ប្រសឹដ្ឋ នាយករងខុទ្ទកាល័យសាលាខេត្ត និងអភិបាលរងខេត្តម្នាក់ទៀត អះអាងថា ប្រជាពលរដ្ឋចំនួន ២១ គ្រួសារនេះ កាន់កាប់ដីស្រែសរុបទំហំ ៦៦ ហិកតា និង ១៥ អា ហើយ ត្រូវអាជ្ញាធរខេត្ត ដោះស្រាយ សំរេចចេញដីកាលេខ ១២១ ដក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០០១ និងបានសំណូមពរឱ្យសម្ដេចនាយករដ្ឋមន្ត្រីជួយចេញ ស ជ.ណ អោយប្រជាពលរដ្ឋទាំង ២១ គ្រួសារ បានកាន់កាប់ដីរ​បស់ខ្លួនបន្ថែមលើដីការសំរេច​របស់សាលាខេត្តបន្ទាយមាន​ជ័យលេ​ខ១២១ ដក ចុះថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០០១ ។ ចំពោះខ្លឹមសារស្នើសុំនេះ ពុំត្រឹមត្រូវទេ ពីព្រោះ​លោក សរ ចំរុង បានរើសយកដីកា ដែលអាជ្ញាធរខេត្តបដិសេធចោលទាំងស្រុង ជាយូឆ្នាំ​មកហើយ ទៅភូតកុហក ឯកឧត្ដមនាយកខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ដ្រី ហើយមានចេតនាបិទបាំង លាក់ដីលេ​ខ ១៦៧ ខែតុលា ឆ្នាំ២០០៤ របស់សា​លាខេត្តបន្ទាយមានជ័យ ដើម្បីបំភ្លឹសការពិត ។

ព្រឹត្តិការថ្មី ÷នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ ក្រុមគ្រួសាររបស់ឈ្មោះ ស្រី ភួន បានឃុបឃិត​ជាមួយ​លោក សយ សុភាព ធ្វើបទស​ម្ភាសន៍​ហើយផ្សាយតា​មរយៈទូរទស្សន៍ C​TN ទាម​ទារ ដីទំហំ ៦៦ ​ហិកតា ១៥ អា ដែលជា​ដីរបស់សមា​គមថា​ជារបស់ខ្លួន​ នាំអោយសម្ដេចសំរេច ហើយត្រូវ​បាន​ចេញ​លិខិតលេខ ៧៩៤ សជណ ​ចុះថ្ងៃទី២២ ខែឧស​ភា ឆ្នាំ២០០៦​ លុបដីកាលេខ ០៨៤ស្ទួន ដក.​គស​ខ. បជ០៤ ចុះថ្ងៃទី(៥/៧/២០០៤) របស់គណៈកម្មការសុរិយោដីខេត្តបន្ទាយមានជ័យចោល។ករណី​នេះ អាជ្ញាធរ​ខេត្ត​បាន​ចាត់តាំងឲ្យខ្ញុំ ​ធ្វើការត្រួត​ពិនិត្យក្នុងនាមគ​ណៈកម្មការ បានរកឃើញថា តាមពា​ក្យបណ្ដឹង ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០​៤ ដែលអះអា​ងថា ប្រជាព​លរដ្ឋ ២១ គ្រួសារនោះ ធាតុ​ពិត​គឺជាមនុស្ស ២១ នាក់ ទៅវិញ ដោយ​មូលហេ​តុអ្នកទាំ​ងនោះផ្ដិតមេដៃបំភ្លឹស ហើយឃុបឃិ​តគ្នាភូត​កុហក់សម្ដេច​នាយករដ្ឋមន្ត្រី ដូចជាគ្រួសារមួយ​ដែលមានសៀវភៅស្នាក់នៅ ចុះថ្ងៃទី ២៨ ខែ មិនា ឆ្នាំ២០០០ ចេញដោយស្នងការនគរបាលខេត្តបន្ទាយ​មានជ័យ មាន​ឈ្មោះ ស្រី ភួន ជាប្ដី មេគ្រួសារ ឈ្មោះ ម៉ៅ សាមី ជាប្រពន្ធ ​និងកូនបីនាក់ឈ្មោះ ​ស្រី ចាន់សេរី (អាយុ១៨ឆ្នាំនៅក្នុងបន្ទុក) ឈ្មោះ ស្រី ចាន់រស្មី (អាយុ១២ឆ្នាំ) ឈ្មោះ ស្រី ពុទ្ធិ​រ័ត្ន (អាយុ៦ឆ្នាំ) ។ល។ (អាយុទាំងនេះ​គិតត្រឹមឆ្នាំ២​០០០)និង គ្រួសារបន្ត ទៀតមាន​ស្ថានភាពប្រហាក់ប្រហែលគ្នា ។ នេះជាអំពើ​មិនគួរគប្បីមួយ​ដែលពួកទាំងនោះ​រួមទាំងមន្ត្រីខិលខូចមួយចំនួនបានឃុបឃិតគ្នា ដោយមិនចេញមុខ ហើយថ្លើមធំ ហ៊ានភូត​កុហក សម្ដេចនាយករដ្ឋមន្ដ្រី ដែលអំពើទាំងនេះ មិនគួរអត់ឱនអោយជាដាច់ខាត។
ការកាត់ដីអោយក្រុម២១គ្រួសារ÷ដោយផ្អែកតា​មអនុសា​សន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ដ្រី នាថ្ងៃទី (២៤/៣/២០០៨) នៅក្រុងព្រះសីហនុ ឯកឧត្ដម អ៊ឹម​ ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំហើយសំរេចឱ្យវាស់វែង រួចអាជ្ញាធរខេត្ត ចេញដីកាលេខ ១៣៥ ដក.ខបជ ចុះថ្ងៃទី(០៧/៤/២០០៨) ប្រគល់ដីទំហំ ៦៦ ហិកតា ១៥ អា អោយទៅឈ្មោះ ទូច គង្គា តំណាងប្រជាពលរដ្ឋ ២១គ្រួសារ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ដីបីកន្លែង ទំហំ៦៦ ហិកតា ១៥ អា កំពង់ជាប់ដីការសម្រេចរក្សាការពារ របស់តុ​លាការ ខេត្តបន្ទាយមានជ័យ ពីព្រោះ រកឃើញបទក្លែងមេដៃ ក្លែងបន្លំឯកសារសាធារណៈ។

ទី១/យោ​ង តាមលិខិតបំភ្លឺ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៧ របស់លោក ចាំ ទុំ អនុភូមិទួលពង្រ បានបំភ្លឺជូនគណៈកម្មការថា ទាក់ទងនឹងប្រជាជន ២១គ្រួសារ ដែលគណៈ​កម្មការបា​នដោះ​ស្រាយដីនោះ ខ្ញុំដឹងថា ពីដើមដំបូងក្រុមគ្រួសារឈ្មោះ ស្រី ភួន បានផ្ដួចផ្ដើមគំនិត ជាមួយលោ​កមេភូមិទួលពង្រ ឈ្មោះ ខេង គិន (ស្លាប់)បានស្នើសុំដីលំនៅដ្ឋាន ពីអាជ្ញាធរ ស្រុកអូរជ្រៅ ហើយត្រូវបានសាលាស្រុក សំរេចប្រគល់ឱ្យ ដោយបែងចែកជាឡូត៍ ក្នុងមួយឡូត៍ (៣០ម×៥០ម) ឱ្យទៅប្រជាពលរដ្ឋ ២១ គ្រួសារ ។ សាលាស្រុកបានចេញប័ណ្ណប្រគល់ដី ដែលមានចុះ ហត្ថលេខា ដោយលោក តាន់ ស្វាង រួចប្រគល់ឱ្យទៅឈ្មោះ ស្រី ភួន និងមេភូមិឈ្មោះ ខេង គិន យកទៅចែកគ្នា ។ ដីឡូត៍នេះ អាជ្ញាធរស្រុក បានប្រគល់តែក្រដាសឱ្យ ដោយមិនបានចុះវាស់វែង បោះព្រំ ប្រគល់អោយទេ ដូច្នេះ អ្នកណារស់នៅទីណា ក៏នៅតាមនោះទៅ។ ដោយឡែកប័ណ្ណប្រគល់ដី ខាងលើអោ​យនោះ អ្នកខ្លះទទួលបានដី អ្នកខ្លះអត់ទទួលបានទេ គឺកាលណោះមានតែគ្រួសារ ស្រី ភួន ជាអ្នកទទួលបានប័ណ្ណនោះ ដោយមិនបែងចែកអោយ អ្នកផ្សេងឡើយ ។ ចំពោះដីចំការ ៣ហិកតា មេភូមិទួលពង្រ មិនបានបែងចែកទេ ប៉ុនែ្តកាលណោះ ដោយឃើញដីវាល ឈ្មោះ ស្រី ភួន បានពិភា​ក្សាជាមួយ មេភូមិទួលពង្រ ឈ្មោះ ខេង គិន បំរុងស្នើសុំទៅស្រុក យកដីម្នាក់ ៣ ហិកតា ទៀត ប៉ុន្តែផែនការនេះមិនបានសំរេច ដោយសារសាលាស្រុក បានប្រគល់ដីឡូត៍ ជូនរួចហើយ ។ដូច្នេះបញ្ហាដីចំការ ៣ ហិកតា​នេះ ពុំដែលមានលិខិតស្នាមណា សំរេចប្រគល់អោយនោះទេ ។ ចំពោះប្រជាពលរដ្ឋ ២១ គ្រួសារនេះ ខ្ញុំក្ដាប់បានថា មានឈ្មោះពិតប្រាកដ តែ៣គ្រួសារទេ ។

ទី1-គឺឈ្មោះ អ៊ឹង សេរីវុទ្ធ និងប្រពន្ធឈ្មោះ មឿយ គួរ ។
ទី2-ឈ្មោះ ជឿន ទន ប្រពន្ធឈ្មោះ ស្រី ស៊ីម៉ាន ហៅ គឹម សួគ៌ មួយគ្រួសារ ។
ទី3-ឈ្មោះ ស្រី ភួន ប្រពន្ធឈ្មោះ ម៉ៅ សាមី 1 គ្រួសារ ។ចំពោះគ្រួសារនោះ មាន ទីលំនៅ ភូមិក្បាលស្ពាន ប៉ុនែ្តក្រោយពី គាត់ទទួលបានដីឡូត៍ ទំហំ (30ម×50ម)ពីស្រុក គាត់បានមកសង់ផ្ទះ នៅចាំដីទីនោះ ហើយម្ដងគាត់ទៅរស់នៅ ភូមិក្បាលស្ពាន ម្ដងទៅនៅ ភូមិទួលពង្រ ។ ចំពោះប្រជាពលរដ្ឋដែលមានឈ្មោះ ផ្សេងទៀត ក្នុងចំណោម 21 គ្រួសារនោះ ពុំមែនប្រជាព​លរដ្ឋនៅភូមិ​ទួលពង្រឡើយ។ខ្ញុំបាទ សូមបញ្ជាក់ថា ឈ្មោះ អ៊ឹង សេរី វុទ្ធ ដែលក្រុម 21 អះអាងថា ស្លាប់នោះ គឺពុំពិតទេ គឺឈ្មោះ អ៊ឹង សេរីវុទ្ធ រស់នៅដល់សព្វថ្ងៃ ហើយបច្ចប្បន្ន កំពុងរស់នៅ ភូមិទូលពង្រ ឃុំប៉ោយប៉ែត ពីមុនគាត់ជា ប្រធានក្រុមទី23 នៃភូមិទួលពង្រ ។

ទី១/យោង តាមការបញ្ជាក់ នៅក្នុងលិខិតលេខៈ ០៧ កវ ២០០៧ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៧ របស់ការិ​យាល័យ នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសល​ទ្ធផលថា ស្នាមមេដៃចំនួន១១គឺជាស្នាមមេដៃក្លែងក្លាយ ស្នាមមេដៃពិតប្រាកដ មានចំនួ​នតែ​៧ស្នាមមេដៃនោះទេ ។

-យោងតាមរបាយការណ៍ អយ្យការអម សាលាដំបូង ខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០០៨ គោរពជូន ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ស្ដីពីជន ២១ ឈ្មោះ ប្រព្រឹត្តបទក្លែងបំភាន់ ថ្នាក់ ដឹកនាំរដ្ឋាភិបាល អោយសំរេចប្រគល់ ដីរបស់អ្នកដទៃ មក អោយ ខ្លួន នៅចំណុច ភូមិទួលពង្រ (ច័ន្ទគិរី) ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
#-អំពីចម្លើយរបស់អ្នកពាក់ព័ន្ធ ÷
១-លោក ហែម សាវ៉ាត គាត់ពីមុនជា តំណាងប្រជា ពលរដ្ឋ២១គ្រួសារដំបូងគេនោះឆ្លើយថា÷ ខ្លួនបានទទួលធ្វើជាតំណាងឱ្យ ២១ គ្រួសារ តាមសំណូមពរពីឈ្មោះ ស្រី ភួន ភេទប្រុស និងឈ្មោះ ម៉ៅ សាម៉ី ភេទស្រី ឱ្យជួយស្នើសុំដីចំការក្នុងមួយគ្រួសារ ៣ហិកតា ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ។ បន្ទាប់ពីគាត់បានយល់ព្រមធ្វើជាតំណាងហើយ ឈ្មោះ ស្រី ភួន, ម៉ៅ សាម៉ី, និងឈ្មោះ អ៊ឹងសេរីវុទ្ធ បានមកផ្ដិតមេដៃនៅចំពោះមុខលោក ហែម សាវ៉ាត ដោយឡែកអ្នកក្រៅពីនេះ ឈ្មោះ ស្រី ភួន និង ម៉ៅ សាម៉ី​សុំឱ្យយកក្រដា​ស់ ទៅផ្ដិតមេដៃ តាមគ្រួសារនិមួយៗជាបន្តបន្ទាប់ ដោយ​សំអា​ងថា ពួកគេជាប់រវល់ទៅរកស៊ីនៅប្រទេសថៃ ។ ដូច្នេះឈ្មោះក្រៅពីនេះ ពុំបានផ្ដិតមេដៃ​នៅចំពោះមុខ លោក ហែម សាវ៉ាត នោះទេ ។ ក្រោយពីផ្ដិតមេដៃចប់ហើយ លោក ហែម សាវ៉ាត បានរត់ការស្នើសុំដីចំការ ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ឱ្យជនខាងលើ ហើយត្រូវបាន​សាលាខេត្ត​បន្ទាយមានជ័យ

ចេញដីកាលេខ ១២១ ដកចុះ ថ្ងៃទី ៦/៦/២០០១ ប្រគល់ដីចំការទំហំ ៣ ហិកតា ក្នុងមួយគ្រួសា​រឱ្យទៅប្រជាពលរដ្ឋនោះ។ ក្រោយពីដីកានេះចេញភ្លាមត្រូវបានប្រតិកម្ម រវាងឯកឧត្ដម អន ស៊ុ អភិបាលរងទី១ខេត្ត និងឯកឧត្ដម ថាច់ ឃន អភិបាលខេត្ត(ក្នុងពេលនោះ)ហើយមានការកោះប្រជុំ តាមកំណត់​ហេតុ ចុះ ថ្ងៃទី ២៦/៦/២០០១ មិនទទួលស្គាល់ដីកានេះ ដោយឯកឧត្ដម អភិបាលខេត្ត ចេញមិនត្រឹមត្រូវ ដោយឡែក អាជ្ញាធរស្រុកអូរជ្រៅ បានចេញដីកាលេខ ៨៦៧ អ.ជ ចុះថ្ងៃទៅ ២៧/៦/២០០១ បញ្ជាក់ ពីភាពប៉ះពាល់ ដីអ្នកដទៃ និងពុំមានដីប្រគល់ឱ្យតាមដីកានោះឡើយ។ បញ្ហានេះ លោក ហែម សាវ៉ាត ក៏បានរកជើញ ២១គ្រួសារ ដែលមកពឹងខ្លួន គឺស្ថិតក្នុងស្ថានភាព មិនត្រឹមត្រូវ ដោយឈ្មោះ សនរី ភួន និង ម៉ៅ សាមី ជាមេក្លោងបង្កើ​តឱ្យមានស្នាមមេដៃ​ពីមនុស្សម្នា​ក់មកតាំង​ខ្លួនធ្វើជាប្រជាពលរដ្ឋ ២១ គ្រួសារ ដើម្បីសុំដីពីអាជ្ញាធរផង ហើយបង្កើតឱ្យមា​នទំនាស់ដ​ល់ថ្នា​ក់ដឹកនាំខេត្តផង លោក ហែម សាវ៉ាត បានដាក់ពាក្យស្នើសុំ ឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ លុបដីកាលេខ ១២១ ដក ចុះថ្ងៃទី៦/៦/២០០១ ចោល ហើយត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ ចេញដីកាលេខ ១៦៧ ដក ចុះថ្ងៃទី(៦/១០/២០០៤) និរាករណ៍ដីកាលេខ ១២១ ដក ចុះថ្ងៃទី (៦/០៦/២០០១) នោះចោលទាំងស្រុង រីឯលោក ហែម សាវ៉ាត ក៏ឈប់ធ្វើជាតំណាងអោ​យក្រុមនេះ​រហូតមក ។ បន្ទាប់មកលោក អ៊ឹង សេរីវុទ្ធ ធ្វើជាតំណាងបន្ត ។
លោក អ៊ឹង សេរីវុទ្ធ ឆ្លើយថា ខ្លួនបានទទួលធ្វើជា តំណាងឱ្យក្រុម ២១ គ្រួសារខាងលើនេះបន្ត កាលណោះខ្លួនមិនដឹង ពីការក្លែងបន្លំ ពីមនុស្ស២១នាក់ ធ្វើជាមនុស្ស ២១ គ្រួសារទេ គឺខ្លួនគិតថា ធ្វើជាតំណាងនេះដើម្បី ទៅចរចារជាមួយគណៈកម្មការសុរិយោដីខេត្តបន្ទាយមានជ័យ ឱ្យជួយដោះ​ស្រាយ លុះក្រោយមកទើបដឹងថា មានសកម្មភាពក្លែងដែលបង្កើតឡើងដោយឈ្មោះ ស្រី ភួន និង ម៉ៅ សាមី លោកបានពន្យល់ដល់អ្នកទាំងនោះ រួចក៏យល់ព្រមទាំងអស់គ្នាថា ឈប់ទាមទារអ្វី​ទាំង​អស់ និងសុខចិត្តទទួលយកតាមការដោះស្រាយ របស់គណៈកម្មការ សុរិយោដី និងអាជ្ញាធរ ជៀសវាងមានបញ្ហាបន្តទៀត លុះក្រោយមក បានធ្វើកិច្ចព្រមព្រៀង ចុះថ្ងៃទី ០/១២/២០០៣ នៅចំពោះមុខប្រធានគណៈកម្មការសុរិយោដីដោយសុទ្ធចិត្ត។ លុះក្រោយមក ដោយមានការផ្លា​ស់ប្ដូរអភិបាលខេត្ត ឈ្មោះ ស្រី ភួន និង ម៉ៅ សាមី ប្រែជាមិបព្រមទទួល​យកតាមការព្រមព្រៀង​ពីមុនវិញ ហើយរត់ទៅពឹង ឯកឧត្ដម ហេង ចាន់ថា អភិបាលខេត្ត និងលោក សរ ចំរុង អភិបាលរ​ងខេត្ត រួចទៅពឹងពាក់អ្នកផ្សេង ឱ្យធ្វើជាតំណាង ដើម្បីតវ៉ា ឲ្យខេត្តប្រគល់ដី តាមដីកាលេខ ១២១ ដក ចុះថ្ងៃទី(៦/៦/២០០១ ឱ្យមកខ្លួន។ដោយឃើញស្ថានភាពបែបនេះលោក អ៊ឹង សេរីវុទ្ធ បាន ដកខ្លួន ចេញពីការធ្វើជាតំណាង ។ ស្រាប់តែនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០០៥ លោក សរ ចំរុង បានធ្វើរបាយការណ៍ គោរពជូនឯកឧត្តមនាយកខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ដ្រី ដោយ​បានភូត​កុហក បំពាន់ និងបំភ្លៃការពិតថា ក្នុងនាមអាជ្ញាធរខេត្ត ខ្ញុំសូមឯកឧត្ដម នាយកខុទ្ទកាល័យ សម្តេច​នាយ​ករដ្ឋមន្ដ្រី មេត្តាជួយ​រាយការណ៍ជូន សម្ដេចនាយករដ្ឋមន្ត្រី ដើម្បីសុំឲ្យសម្តេចនាយករដ្ឋមន្ដ្រី ជួយចេញ ស.ជ.ណ អោយប្រជាពលរដ្ឋ ទាំង ២១ គ្រួសារ បានកាន់កាប់ដីរបស់ខ្លួន បន្ថែមលើដី​កាសំរេច របស់សាលាខេត្របន្ទាយមានជ័យ លេខ ១២១ ដ.ក ចុះថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០០១ ។ តាមការពិត ដីកាលេខ១២១ ដក ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០១ នេះ គឺលោក សរ ចំរុង ខ្លួនឯងនឹ​ងហើយដែលបានប្រតិកម្មប្រឆាំងតវ៉ា ជាមួយឯកឧត្ដម អន ស៊ុ អភិបាលរងខេត្ត កាលណោះលោក សរ ចំរុង ​នៅជាអភិបាលស្រុកអូរជ្រៅ លុបចោលទាំងស្រុងបាត់ទៅហើយ ។

យោងតាមឯក​សារ សាលក្រម ព្រហ្មទណ្ឌលេខៈ១៤(ច) ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ បានប​ញ្ជាក់ថាៈ ចំណែ​កលោក ទូច គង្គា យោងតាម ចម្លើយសារភាព របស់ជនជាប់ចោទឈ្មោះ ស្រី ភួន និង ម៉ៅ សាមី (ប្ដី-ប្រពន្ធ) បានឆ្លើយថា ប្រជាពលរដ្ឋទាំង២១គ្រួសារបានពឹងពាក់អោយឈ្មោះ ទូច គង្គា ជាអ្នករត់ការអោយបាន សជណ និងមានគណៈកម្មការសម្របសម្រួល ដើម្បីអោយប្រជា​ពល​រដ្ឋ ទាំង២១គ្រួសារទទួលបានដីពិតប្រាកដ ក្រោយពីដីនោះបាន សជណ រួចហើយ ប្រជាពលរដ្ឋ​បានដឹងគុណឈ្មោះ ទូច គង្គា ទើបពួកខ្លួនបានកាត់ដីជូនឈ្មោះ ទូច គង្គា ហើយអ្នក​ដែលផ្ដិតមេដៃ​ប្រគល់ដីជូន​ឈ្មោះ ទូច គង្គា គឺប្រជាពលរដ្ឋទាំង២គ្រួសារ គឺជាចម្លើយមិនអាច​ឱ្យតុលាកា​រយកម​កពិ​ចារណាបានឡើយ ព្រោះថា ស្នាមមេដៃទាំង២១គ្រួសារ ដែលមានឈ្មោះ ស្រី ភួន និងឈ្មោះ ម៉ៅ សាមី តាំងខ្លួនជា អ្នក​តំណាងត្រូវបានគេរកឃើញថា ស្នាមមេដៃចំនួន១១គ្រួសារ ជាស្នាមមេ​ដៃក្លែង​ក្លាយ ហើយស្នាមមេដៃចំនួន៧ជាស្នាមមេដៃពិតប្រាកដ ដែលបញ្ចាក់ដោ​យការិយាល័យន​គរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅក្នុងលិខិតលេខៈ ០៧ កវ ២០០៧ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៧ ម៉្យាងទៀត តាមលិខិតបំភ្លឺរបស់អនុភូមិទួលពង្រឈ្មោះ ចាំ ទុំ បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ២១គ្រួសារនេះ មានឈ្មោះពិតប្រាកដ តែ៣គ្រួសារទេ រស់នៅ​លើ​ដីនោះ (លិខិតបំភ្លឺចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៧) ដូច្នេះឈ្មោះ ម៉ៅ សាមី និងឈ្មោះ ស្រី ភួន មិនអាចប្រកែកថា ខ្លួនមិនជាប់ពាក់ព័ន្ធ ក្នុងរឿងក្លែងបន្លំឯកសារសាធារណៈឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដ៏ធំប្រចាំឆ្នាំ ប្រារព្ធឡើងដំណាលគ្នាស្របពេលតែមួយ ក្នុងខេត្តទាំង៥ (រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឌ១៦៤នាក់មកពីគណះបក្សប្រឆាំង បានចូលរួមស្មាក់ចិត្តរួមរស់ជាមួយគណះបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម យូ សេរីវុឌ្ឃ បេសកជនពិសេសសម្តេច អគ្គមហាសេនាប្ដីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា (រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ (រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

តើយុត្តិធម៌មានសម្រាប់ប្រជាពលរដ្ឋទន់ខ្សោយ ស្លូតត្រង់ដែរឬទេ? ឬក៏មានសម្រាប់តែក្រុមបក្សពួកអ្នកមានអំណាចនិងមានលុយ? (រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងបញ្ចូលមាន់និងបៀរការ៉ាត់ជ្រកក្រោមស្លាកយីហោយៀក ថៃកំពុងបើកលេងយ៉ាងពេញបន្ទប់នៅក្នុងសង្កាត់ទន្លេបាសាក់មន្ត្រីមានសមត្ថកិច្ចក្នុងខណ្ឌចំការមន ហាក់សំងំស្ងៀមមិនមានការបង្ក្រាប ផ្គើននិងបទបញ្ជារបស់សម្ដេចតេជោហ៊ុន សែន សង្ស័យជាបានទទួលលាភសក្ការៈពីរដង្ខៅបនល្បែងស៊ីសងខុសច្បាប់នេះហើយមើលទៅ (ស្មីសៀមរាប 090567006)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
64 នាក់
ម្សិលមិញ :
181 នាក់
សប្តាហ៍នេះ :
2139 នាក់
ខែនេះ :
8888 នាក់
3 ខែនេះ :
24569 នាក់
សរុប :
676680 នាក់