ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ប្រជាពលរដ្ឋចំនួន៣៣១ គ្រួសារតវ៉ាសារជាថ្មីខណៈបាត់ដី ៣៥៩ហិចតាដែលសម្ដេចតេជោ បានប្រគល់ឲ្យអាជ្ញាធរខេត្តចែកជូនប្រជាពលរដ្ឋ ៧៨គ្រួសារក្នុងផ្ទៃដីសរុប៤៧៦ ហិចតា ដោយពុំដឹងមូលហេតុច្បាស់!
Mon,13 February 2023 (Time 09:51 PM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 816នាក់)

#ស្វាយរៀង/ប្រជាពលរដ្ឋចំនួន៣៣១គ្រួសាររស់នៅក្នុងភូមិវត្ត.ភូមិបុស្ស ភូមិសេរីអោ ភូមិត្រពាំងស្មាច់ ក្នុងឃុំត្រស់ និងឃុំអណ្ដូងត្របែក ស្រុករមាសហែកខេត្តស្វាយរៀង ផ្ទុះការតវ៉ា សូមឱ្យអាជ្ញាធរពាក់ព័ន្ធ និងជាពិសេសបំផុតគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាជួយដល់ពួកគាត់ផង ។ ខណៈដែលរាជរដ្ឋាភិបាលប្រគល់ដីឲ្យអាជ្ញាធរថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ ធ្វើការវាស់វែងចែកជូនប្រជាពលរដ្ឋដែលមានការខ្វះខាតដីអាស្រ័យផលនៅចំនួនផ្ទៃដីសរុប៤៧៦ ហិចតាដែលមានចំនួន៧៨គ្រួសារ ដោយមួយគ្រួសារៗទទួលបាន៦ហិចតាជាង។
#ប្រជាពលរដ្ឋបានបន្តទៀតថា ពួកគាត់ទាំង ៧៨ គ្រួសារទទួលបានដីតែ១.៥ហិចតា ដោយអាជ្ញាធរខេត្ត.ស្រុក.ឃុំភូមិ.ប្រកាសថាទុកដីចំនួន៣៥៩ហិចតាចែកជូនប្រជាពលរដ្ឋជាង ២០០គ្រួសារបន្តទៀតដែលមានការខ្វះខាតដីអាស្រ័យផល។
#ប្រភពពីប្រជាពលរដ្ឋដដែលបានរៀបរាប់បន្តថា ចាប់តាំងពីមន្ត្រីអាជ្ញាធរសន្យាថាទុកដីចំនួន៣៥៩ ហិចតាទុកសម្រាប់ចែកជូនប្រជាពលរដ្ឋជាង២០០គ្រួសារបន្តទៀតនៅពេលក្រោយនោះ។ រហូតមកដល់ពេលនេះមានរយៈពេល ជាង១៥ ឆ្នាំហើយគឺពុំបានទទួលនូវដីដែលត្រៀមទុកចែកជូនប្រជាពលរដ្ឋនោះទេពោលគឺដីចំនួន៣៥៩ហិចតាត្រូវបាត់ស្ងាត់សូន្យឈឹង។ ប្រជាពលរដ្ឌគ្រាន់តែដឹងថាមានបុគ្គលឈ្មោះយិន សុភាបានប្រើប្រាស់កាន់កាប់ដីនៅក្នុងតំបន់ដែលត្រូវចែកជូនប្រជាពលរដ្ឋនោះ ហើយឈូសឆាយធ្វើការដាំកៅស៊ូរហូតមកដល់បច្ចុប្បន្ននេះមានរាប់រយហិចតា។
#ប្រជាពលរដ្ឋលោកបានលើកឡើងបន្តថាលោកយិន សុភា ពីមុនគឺជាអ្នកតំណាងប្រជាពលរដ្ឋ ៧៨គ្រួសារកាលពីអតីតកាលកន្លងមកតែបច្ចុប្បន្នគឺជាមេព្រៃបណ្ដែត។
#លោកយិន សុភា បានប្រាប់មកក្រុមការងាររក្សាព័ត៌មានយើងកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣ នេះថា លោកពុំបានដឹងទេក្នុងការបែងចែកដីទាំងអស់នេះបើចង់ដឹងសូមស៊ូទៅថ្នាក់ខេត្តទៅ។
#លោក មេភូមិ ត្រពាំងស្មាច់ បានឱ្យដឹងថាពិតជាមានការបាត់ដីដែលរាជរដ្ឋាភិបាលប្រគល់ឲ្យចែកជូនប្រជាពលរដ្ឋក្នុងភូមិរបស់លោកនិងភូមិផ្សេងទៀតពិតមែន ហើយលោកបានប្រាប់ថាកាលនោះខាងគណៈកម្មការខេត្តលោកបានប្រាប់ថាមិនវាស់ដីអោយទេព្រោះដីនេះជាដីព្រៃរបស់រដ្ឋ លោកមេភូមិលោកបានបន្តបន្ថែមថាក្រោយមកស្រាប់តែឃើញបុគ្គល យិន សុភា ប្រើប្រាស់គ្រឿងចាក់ឈូសឆាយដីនេះដាំកៅស៊ូពេញដីនេះតែម្ដង លោកមេភូមិត្រពាំងស្មាច់ សូមអំពាវនាវដល់ថ្នាក់លើសូមមេត្តាជួយវែកមុខនឹងរកដីដែលបាត់នេះចែកជូនប្រជាពលរដ្ឋពួកគាត់ឡើងវិញផង។
លោកស្រីមេឃុំអណ្ដូងត្របែក លោកស្រីបានប្រាប់ថាក្នុងរឿងរ៉ាវដីធ្លីដែលរាជរដ្ឋាភិបាលចែកជូនប្រគល់ឱ្យប្រជាពលរដ្ឋ៧៨គ្រួសារនោះលោកស្រីមិនបានដឹងច្បាស់ទេព្រោះថាលោកស្រីទើបតែចូលកាន់តំណែងជាមេឃុំនៅក្នុងអាណត្តិនេះ។
#ប្រជាពលរដ្ឋចំនួន៣៣១គ្រួសារ រស់នៅ៤ភូមិ នៅក្នុងឃុំ ត្រស់ និងឃុំអណ្ដូងត្របែក ស្រុករមាសហែកខេត្តស្វាយរៀង សូមអំពាវនាទៅដល់អាជ្ញាធរពាក់ព័ន្ធនិងជាពិសេសគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមមេត្តាជួយដល់ប្រជាពលរដ្ឋពួកគាត់ទាំងអស់នេះផង។(វគ្គ១

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមអាជីវករលក់ដូរបំពានចំណីផ្លូវនៅផ្សារស្រែណូយថ្មី ខេត្តសៀមរាប ត្រូវប្រជាពលរដ្ឋស្នើអាជ្ញាធរ ជួយសម្រួលចរាចរណ៍ខ្លាចបង្កគ្រោះថ្នាក់ដោយយថាហេតុ (@គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

កំពង់ឆ្នាំង /សូមសំណូមពរទៅឯកឧត្តមនាយឧត្តមសេនីយ៍ម៉ៅ សុផាន់ (គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋក្នុងសង្កាត់លេខមួយ ស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ដែលកំពុងរីករាលដាលតាំងពី ភូមិ១ ភូមិ២ ក្នុងសង្កាត់លេខមួយ ក្រុងព្រះសីហនុ (@គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ ក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ទាំងក្នុងខេត្តត្បូងឃ្មុំ និងក្រៅខេត្តត្បូងឃ្មុំមួយចំនួន គ្រោងនឹងប្តឹងលោកសឺង គីរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ ទៅអង្គភាពប្រឆាំអំពើពុករលួយ និងប្តឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទរំលោភអំណាច និងឃុបឃិតជាមួយក្រុមហ៊ុនបក្សពួកធ្វើសកម្មភាពខុសច្បាប់នៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ **** ( ខេត្តត្បូងឃ្មុំថ្ងៃទី 10 ខែធ្នូឆ្នាំ 2024) លោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគរបស់ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមហ៊ុនដេញថ្លៃមូលនិធិឃុំ.សង្កាត់ នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំ កំពុងតែរៀបចំនិងគ្រោងប្ដឹងលោកសឹង គីរីវណ្ឌី ទៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា( ACU) និងប្ដឹងទៅឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គួរបញ្ជាក់ថា ចាប់តាំងពីលោកសឺង គីរីវណ្ឌី បានកាន់តួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តត្បូងឃ្មុំរយះពេលជិតបីឆ្នាំកន្លងមក បានបើកដៃអោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលជាបក្សពួករបស់ខ្លួន ដើរធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ គ្រប់កម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដូចជា - ដើរចរចារលុយទឹកតែ - ចាប់ឃាត់ក្រុមហ៊ុនដ៌ទៃមិនអោយចូលដាក់សំណើដេញថ្លៃបានទាន់ពេលវេលា - បិតការទទួលសំណើដេញថ្លៃមុនពេលកំណត់ -ល- មិនតែប៉ុណ្នោះកាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ 2024 កន្លងទៅ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាស្រុកអូររាំងឪ ដោយលោកសឹង គិរីវណ្ឌី បានធ្វើការគម្រាមដល់ក្រុមហ៊ុនអ្នកជាប់ពន្ធតូចមិនអោយចូលរួមដាក់សំណើដេញថ្លៃឡើយ ដែលបានប្រើអំណាចលើសពីតួនាទី រំលោភលើសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ 00៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ។ ទង្វើទាំងនេះគឺស-បញ្ជាក់ពីទង្វើទុច្ចរឹតរបស់លោកសឺង គីរីវណ្ឌីក្នុងគោលបំណងការពារផលប្រយោជន៌ឲ្យបុគ្គលណាម្នាក់ រឺក្រុមហ៊ុនណាមួយដែលជាបក្សពួក ដោយមិនចង់អោយមានក្រុមហ៊ុនចូលរួមដេញថ្លៃច្រើន ខ្លាចមានការប្រកួតប្រជែង ធ្វើឲ្យតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំង ។ ជាមួយគ្នានេះដែរក៌មានក្រុមហ៊ុនមួយចំនួនកើតទុក្ខមិនសុខចិត្តនឹងទង្វើជិះជាន់ច្បាប់ រំលោភអំណាចរបស់លោកសឺង គីរីវណ្ឌី ពួកគេក៌បានដាក់ពាក្យបណ្តឹង និងពាក្យសុំអត្តរាគមន៌ទៅរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនលើក ហើយក្រោយមកក៌មានក្រុមការងាររបស់ក្រួងមហាផ្ទៃចុះមក រួចក៌ស្ងាត់ទៅវិញ ។ គួបញ្ចាក់ថែមទៀតថា លោកសឺង គីរីវណ្ឌី ក៌បានធ្លាប់ទាមទាប្រាក់ពីក្រុមហ៊ុនចំនួន ១០% ក្នុងមួយឃុំពីក្រុមហ៊ុនណាដែរទទួលបានកិច្ចសន្យាសាងសង់គម្រោង ។ ជាមួយគ្នានេះដែរ លោកសឺង គីរីវណ្ឌី ក៌បានប្រើសិទ្ឋិលើសពីតួនាទីទៅលើឃុំត្រមូង ស្រុកមេមត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំត្រមូង ដោយលោកសឺង គីរីវណ្ឌី បានបើកស្រោមសំបុត្រដេញថ្លៃ និងអានតំលៃរបស់ក្រុមហ៊ុននីមួយៗ ស្រង់ចុះចូលក្នុងតារាងរបស់ឃុំ។ ជាចុងក្រោយក្រុមហ៊ុនអ្នកម៉ៅការដេញថ្លៃមូលនិធិឃុំសង្កាត់នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំសូមគោរពសំណូមពរទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តមឱម យិនទៀង សូមគោរពមេត្តាមានវិធានការនិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះលោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងជួយអន្តរាគមន៍ចាត់វិធានការមកលើបុគ្គលដែលរំលោភអំណាចម្នាក់នេះ ។ ត្រីមួយណាវាស្អុយដកវាចេញទៅកុំឱ្យប៉ះពាល់ដល់ត្រីដែលល្អៗដទៃទៀតនេះជាការលើកឡើងរបស់ ថ្នាក់ដឹកនាំកំពូលនៃជាតិ ដើម្បីឲ្យអ្នកក្រោយគេចូលមកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ៕ (គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយទៀតហើយលោកជ័យ ចាន់គង់ មានទូរនាទី រងបញ្ជាការស្រាលនិងជលផលបើកដៃឲបទល្មើសដាក់ឆ្នុកយ៉ាងពេញបន្ទុកក្នុងដែនសមត្តកិច្ចខ្លួនជាថ្នូរនិងលាភសក្ការះមិនធ្វើការបង្ក្រាប.... (គេហទំព័ររស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
111 នាក់
ម្សិលមិញ :
259 នាក់
សប្តាហ៍នេះ :
2532 នាក់
ខែនេះ :
10940 នាក់
3 ខែនេះ :
31018 នាក់
សរុប :
746409 នាក់