ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
សេចក្តីកែតម្រូវ ក្រោយពីមានការចេញផ្សាយព័ត៌មានរបស់អង្គភាពគេហទំព័ររស្មីសៀមរាបកាលពីថ្ងៃទី ១៦ កុម្ភៈឆ្នាំ ២០២៣ជុំវិញរឿងក្រុមគ្រួសារលោកជ័យយ៉ានិងមីងម៉ៅនៅភូមិត្រពាំងរុនឃុំតាកែនស្រុកឈូកសង្ស័យថាការធ្វើផ្លូវកាត់ចំការរបស់លោកស្រីគឺជាការឃុបឃិតគ្នារវាងលោកហេង ពៅ អភិបាលរងស្រុកនិងលោកសែតវណ្ណៈនោះ អង្គភាពយើងខ្ញុំសូមធ្វើការផ្សាយកែតម្រូវដូចខាងក្រោម
Tue,21 February 2023 (Time 02:47 PM)
ដោយ ៖ រស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 467នាក់)

#ខេត្តកំពត/ ប្រភពព័ត៌មានពីក្រុមគ្រួសារលោកស្រី ម៉ៅ ជាប្រជាពលរដ្ឋរស់នៅភូមិត្រពាំងរុន ឃុំតាកែន ស្រុកឈូកខេត្តកំពត បានឱ្យដឹងថា លោកហេង ពៅ អភិបាលរងស្រុកឈូកបានចេញលិខិត្ត បង្គាប់ឲ្យលោកស្រីនិងក្រុមគ្រួសាររុះរើរបងនិងដកដំណាំផ្សេងៗចេញពីដីចំការដែលប៉ះចំផ្លូវ ដែលលោកលោកហេងពៅ ថាជាផ្លូវចាស់សម្រាប់ឲ្យអាជ្ញាធរមូលដ្ឋានធ្វើការអភិវឌ្ឍន៍ស្ថាបនាផ្លូវថ្មីឡេឺងវិញ។
លោកស្រីម៉ៅនិងក្រុមគ្រួសារបានមានប្រសាសន៍ថាការដែលអាជ្ញាធរស្រុកដាក់លិខិតឱសានវ៉ាតមកកាន់លោកស្រីក្នុងចន្លោះពីថ្ងៃទី13ដល់ថ្ងៃទី18 ខែកុម្ភៈឆ្នាំ2023 តម្រូវឲ្យធ្វើការរុះរើរបងនិងដកដំណាំផ្សេងៗជាដាច់ខាតដើម្បីអាជ្ញាធរធ្វើការឈូសឆាយតភ្ជាប់ផ្លូវកាត់ក្នុងចំការរបស់លោកស្រីទៅកាន់ផ្លូវម្ខាងទៀតដោយគ្មានការតវ៉ាឬលក្ខខណ្ឌអ្វីនោះ។
លោកស្រីម៉ៅនិងក្រុមគ្រួសារយល់ឃើញថាការដែលអាជ្ញាធរស្រុកតម្រូវឲ្យលោកស្រីធ្វើដូច្នេះ គឺលោកស្រីមិនយល់ព្រមឡើយព្រោះថាផ្លូវចាស់មាន មិនត្រូវមកធ្វើផ្លូវកាត់ចំកណ្ដាលចម្ការរបស់លោកស្រីឡើយ។លោកស្រីថាប្រសិនបើរដ្ឋត្រូវការធ្វើមែនចុះហេតុអ្វីក៏មិនឈូសឆាយធ្វើតាមគន្លងនៃផ្លូវចាស់នោះទៅ! ចាំបាច់អីមកឱ្យលោកស្រីធ្វើការឈូសឆាយនិងដករបងនិងដំណាំរបស់លោកស្រីចោលទៅវិញ?រួមទាំងមិនមានផ្លូវចាស់ដូចខាងអាជ្ញាធរអះអាងនោះ។បញ្ហាទាំងនេះលោកស្រីម៉ៅ បានដាក់សង្ស័យទៅលើបុគ្គលឈ្មោះសែត វណ្ណៈ ជាប្រជាពលរដ្ឋ ថាជាអ្នកញុះញង់ឃុបឃិតជាមួយនឹងលោកហេង ពៅអភិបាលរងស្រុកឈូកដើម្បីបំរើអោយផលប្រយោជន៍របស់បុគ្គលសែត វណ្ណៈរបស់ខ្លួនតែប៉ុណ្ណោះ។
លោកស្រីម៉ៅបានបញ្ជាក់នៃជំហររបស់លោកស្រីនិងក្រុមគ្រួសាររបស់លោកស្រីថាប្រសិនបើរដ្ឋត្រូវការធ្វើផ្លូវពិតមែនហេតុអ្វីក៍ចាំបាច់ធ្វើចំដីដំណាំលោកស្រីទៅវិញ?លោកស្រីថាផ្លូវ ចាស់មានមិចក៍មិនធ្វើ? មកធ្វើអីចំដីកណ្តាលចំការលោកស្រីនោះ? លោកស្រី ម៉ៅ ថាការធ្វើផ្លូវនេះប្រសិនបើចំផ្លូវចាស់មែនលោកស្រីក៍មិនតវ៉ានោះដែរ ពោលគឺចូលរួមគាំទ្រនៅគម្រោងការរបស់រដ្ឋដែលត្រូវស្ថាបនាផ្លូវដោយទឹកចិត្តរីករាយទៀតផង។ តែនេះមិនមែនជាគម្រោងជាក់លាក់ណាមួយនោះទេគឺជាការញុះញង់និងឃុបឃិតគ្នារវាងបុគ្គលសែត វណ្ណៈជាមួយនឹងលោកហេង ពៅអភិបាលរងស្រុកឈួកតែប៉ណ្ណុោះ! ព្រោះថាការដែលចិញ្ចឹមចិត្តចង់ធ្វើផ្លូវចំកណ្ដាលដីរបស់លោកស្រីគឺជាគម្រោងការតភ្ជាប់របស់បុគ្គលសែត វណ្ណៈគឺភ្ជាប់ផ្លូវថ្មីទៅកាន់ចំការរបស់ខ្លួនដែលនៅជាប់គ្នាតែប៉ុណ្ណោះ។
#ជុំវិញរឿងរ៉ាវខាងលើ លោកសែត វណ្ណៈ បានប្រាប់តាមទូរសព្ទថា នេះគឺជារឿងមិនពិតដោយសារតែលោកគឺជាប្រជាពលរដ្ឋដូចគ្នាលោកពុំមានសិទ្ធិទៅឃុបឃិតជាមួយនឹងអាជ្ញាធរស្រុកដើម្បីសំណូមពរឲ្យធ្វើផ្លូវចំចំការរបស់លោកស្រី ម៉ៅ ទៅកាន់ចំការលោកនោះទេ! ហើយលោកបញ្ជាក់ថាកាសំណូមពរគឺមានប្រជាពលរដ្ឋជាច្រើនគ្រួសារដែលចង់បានផ្លូវសម្រាប់ធ្វើដំណើរភ្ជាប់ពីតំបន់មួយទៅតំបន់មួយនិងជាប្រយោជន៍រួម។ ម្យ៉ាងវិញទៀតក៏ជាផ្លូវចាស់ដែលមានស្រាប់ជាយូរមកហើយ លោកបញ្ជាក់ទៀតថាកាលពីមន្ត្រីសូរិយោដីមកចុចគឺមានប្រវែងប្រហែលជា 1.500ម៉ែត្រទទឹង ០6មហើយលោក សែត វណ្ះ អះអាងបន្តថា នេះគឺជាផ្លូវចាស់ដែលមានស្រាប់ លោកបន្តថារឿងដែលថាឃុបឃិតគ្នាជាមួយនឹងលោកអភិបាលរងស្រុកនោះគឺពុំពិតនោះទេព្រោះថាការស្ថាបនាផ្លូវធ្វើផ្លូវថ្មីនេះគឺជាប្រយោជន៍រួមរបស់យើងគ្រប់គ្នា។លោកថានេះជាគម្រោងរបស់ស្រុកនិងខេត្តធ្វើឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ មិនមែនសំណូមពរបុគ្គលនោះទេ។
#លោកមេភូមិត្រពាំងរុន បានប្រាប់ថាលោកក៏ពុំបានដឹងច្បាស់ដែរព្រោះនេះគឺជាកាសំណូមពររបស់ប្រជាពលរដ្ឋទៅអាជ្ញាធរដើម្បីលោកសូមឲ្យស្ថាបនាផ្លូវថ្មីដែលផ្លូវចាស់មានស្រាប់ ផែនការរបស់ស្រុកនិងខេត្តដើម្បីរៀបចំស្ថាបនាផ្លូវថ្មីប្រហែលជាជិត ២គីឡូម៉ែត្រលោកមេភូមិបញ្ជាក់ថាលោកស្រីម៉ៅពិតជាមានប្លង់រឹងកាន់កាប់ក៏ប៉ុន្តែប្លង់ហ្នឹងក៏មានផ្លូវចាស់សម្រាប់ថ្ងៃក្រោយនៅពេលដែលរដ្ឋត្រូវការធ្វើផ្លូវត្រូវប្រគល់ជូនរដ្ឋ វិញ ប៉ុន្តែការសន្យានោះពុំមានជាលាយលក្ខណ៍អក្សរជាលក្ខខណ្ឌណាមួយនោះទេ គឺយល់ព្រមគ្នាតែមាត់។
#លោកមេឃុំតាកែន បានប្រាប់ថាផ្លូវដែលគេឈូសធ្វើថ្មីមកជិតដល់នឹងដីលោកស្រី ម៉ៅហើយ ក៏មានការផ្អាកសិនព្រោះម្ចាស់ដីចំការឈ្មោះស្រី ម៉ៅ គាត់មិនយល់ព្រម អោយធ្វើការឈូសឆាយដំណាំកាត់ចំការគាត់ដើម្បីធ្វើផ្លូវនោះទេ។ហើយថ្នាក់ស្រុកបានស្នើរសុំគោលការណ៍ថ្នាក់លើរួចហើយ តែដល់ពេលនេះមិនទាន់មានការឆ្លើយតបពីថ្នាក់ខេត្តនៅឡើយ ហើយលោកមេឃុំក៏បានបញ្ជាក់ថាផ្លូវចាស់ពីមុនគឺមាននៅក្នុងប្លង់។
#លោកហេង ពៅ អភិបាលរងស្រុកឈូកមានប្រសាសន៍ជុំវិញរឿងនេះថា ក្នុងការងារ នេះគឺអាជ្ញាធរធ្វើឡើងតាមការស្នើសុំរបស់ប្រជាពលរដ្ឋដើម្បីឲ្យមានផ្លូវសម្រាប់ធ្វើដំណើរ។ហើយម្យ៉ាងវិញទៀតលោកបានបញ្ជាក់ថាបើយោងតាមប្លង់ ប្លង់ដីរបស់លោកស្រីម៉ៅគឺមានផ្លូវនៅចំកណ្ដាលជាផ្លូវចាស់ ហើយក្នុងរឿងនេះលោកក៏បានចុះមកដោះស្រាយសម្របសម្រួលជូនប្រជាពលរដ្ឋរួមទាំងក្រុមគ្រួសារលោកស្រីម៉ៅចំនួនពីលើកមកហើយ ប៉ុន្តែលោកស្រីម៉ៅនិងក្រុមគ្រួសារនៅតែពុំយល់ព្រមឱ្យមានការបើកផ្លូវនិងឲ្យគេត្រាស់សេរផ្លូវទេ។ការធ្វើឡើងរបស់អាជ្ញាធរនេះគឺធ្វើឡើងតាមចំណុចនិយាមការដែលមាននៅក្នុងប្លង់លោកអភិបាលរង បានបញ្ជាក់ថាចំណុចនិយាមការនេះ គឺគ្មានអ្នកណាម្នាក់ចេះតែបង្កើតឡើងបាននោះទេគឺមាននៅក្នុងប្លង់តែប៉ុណ្ណោះ ប៉ុន្តែដោយសារបុគ្គលនោះមានទំនាស់នឹងគ្នាបន្តិចបន្តួចទើបបង្កឲ្យមានបញ្ហាដូច្នេះ។ ប្រជាពលរដ្ឋដែលជាម្ចាស់ដីនេះនៅក្បែរគាត់គឺមានការយល់ព្រមអោយមានការស្ថាបនាធ្វើផ្លូវទោះបីជាគាត់មានការប៉ះពាល់ដល់ដំណាំជាច្រើនដើមក៏ដោយក៏គាត់មិនថាអីទេ ពួកគាត់សប្បាយចិត្តរីករាយនិងសហការជាមួយនឹងអាជ្ញាធរ។ នៅពេលចុះទៅធ្វើការសម្រកសម្រួលរវាងអាជ្ញាធរនិងពលរដ្ឋលោកក៏បានប្រាប់ទៅកាន់ក្រុមគ្រួសារលោកស្រីម៉ៅថាផ្លូវដែលមាននៅក្នុងប្លង់ស្រាប់នោះ ទោះជាយ៉ាងណាក៏នៅតែជាផ្លូវដែរ បើគេអត់ប្ដឹងវាអត់អីទេតែបើគេប្ដឹងសើររើនោះគេទាញប្លង់មកដាក់ហើយ។ គោលបំណងរបស់អាជ្ញាធរចុះមកសម្របសម្រួលធ្វើយ៉ាងណាឲ្យតែប្រជាពលរដ្ឋនៅក្នុងតំបន់មានផ្លូវប្រើប្រាស់ងាយស្រួលប្រាស្រយ័ទាក់ទងគ្នាពីតំបន់មួយទៅតំបន់មួយតែប៉ុណ្ណោះ។លោកបានបន្តថាក្នុងនាមជាអាជ្ញាធរគឺលោកចង់ឃើញប្រជាពលរដ្ឋ ចេះរួបរួមសាមគ្គីស្រឡាញ់គ្នាសហការគ្នាបានល្អ ហ្នឹងចូលរួមសហការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងតំបន់ទាំងអស់គ្នាដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា។
#ជាចុងក្រោយលោកស្រីម៉ៅ និងក្រុមគ្រួសារសំណូមពរទៅដល់ឯកឧត្តម ម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្តកំពត សូមឯកឧត្តមមេត្តាធ្វើការវិនិច្ឆ័យនិងពិនិត្យឲ្យបានច្បាស់លាស់ថាតើផ្លូវចាស់នៅទីណានិងផ្លូវដែលត្រូវធ្វើចំកន្លែងណា សូមមេត្តាពិនិត្យនិងពិចារណាអោយលិតល្អន់មុននឹងធ្វើការសម្រេច ព្រោះមានតែឯកឧត្តម ទេដែលមានការសម្រេចដោយគតិយុត្តិធម៌។ហើយលោកស្រីនិងក្រុមគ្រួសារនៅតែបញ្ជាក់ជំហរនៅដដែលថាប្រសិនបើរដ្ឋត្រូវការហើយផ្លូវនេះជាផ្លូវចាស់ពីដើមមិញមែនគឺក្រុមគ្រួសារនិងលោកស្រីមិនជំទាស់ទេគឺចូលរួមសហការជាមួយនឹងអាជ្ញាធរដោយសប្បាយរីករាយក្នុងចិត្តទៀតផង។

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ (រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

តើយុត្តិធម៌មានសម្រាប់ប្រជាពលរដ្ឋទន់ខ្សោយ ស្លូតត្រង់ដែរឬទេ? ឬក៏មានសម្រាប់តែក្រុមបក្សពួកអ្នកមានអំណាចនិងមានលុយ? (រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងបញ្ចូលមាន់និងបៀរការ៉ាត់ជ្រកក្រោមស្លាកយីហោយៀក ថៃកំពុងបើកលេងយ៉ាងពេញបន្ទប់នៅក្នុងសង្កាត់ទន្លេបាសាក់មន្ត្រីមានសមត្ថកិច្ចក្នុងខណ្ឌចំការមន ហាក់សំងំស្ងៀមមិនមានការបង្ក្រាប ផ្គើននិងបទបញ្ជារបស់សម្ដេចតេជោហ៊ុន សែន សង្ស័យជាបានទទួលលាភសក្ការៈពីរដង្ខៅបនល្បែងស៊ីសងខុសច្បាប់នេះហើយមើលទៅ (ស្មីសៀមរាប 090567006)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងបញ្ចូល់មាន់និងបៀរការ៉ាត់ជ្រកក្រោមស្លាកយៀក ថៃ របស់ឈ្មោះ រតនា នៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនបើកលេងយ៉ាងរលូន មន្រ្តីមានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនរក្សាភាពស្ងៀមស្ងាត់មិនធ្វើការបង្ក្រាប សង្ស័យជាត្រូវថ្នាំសណ្ដំហើយមើលទៅ! (ស្មីសៀមរាប 090567006)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងបញ្ចូល់មាន់និងបៀរការ៉ាត់ជ្រកក្រោមស្លាកយៀក ថៃ របស់ឈ្មោះ រតនា នៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនបើកលេងយ៉ាងរលូន មន្រ្តីមានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនរក្សាភាពស្ងៀមស្ងាត់មិនធ្វើការបង្ក្រាប សង្ស័យជាត្រូវថ្នាំសណ្ដំហើយមើលទៅ! (ស្មីសៀមរាប 090567006)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
376 នាក់
ម្សិលមិញ :
61 នាក់
សប្តាហ៍នេះ :
977 នាក់
ខែនេះ :
6381 នាក់
3 ខែនេះ :
19976 នាក់
សរុប :
626584 នាក់