ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
រឿងរ៉ាវអ្នកស្រីជីប យុទ្ធារី ទិញគ្រឿងអលង្ការពីហាងពេជ្រ វីលីណា ជំពាក់លុយមិនព្រមសងហើយថែមទាំងចុះផ្សាយបរិហារកេរ្តិ៍ម្ចាស់ហាងទៅវិញ!
Fri,03 February 2023 (Time 03:43 PM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 880នាក់)

រឿងរ៉ាវអ្នកស្រីជីប យុទ្ធារី ទិញគ្រឿងអលង្ការពីហាងពេជ្រ វីលីណា ជំពាក់លុយមិនព្រមសង ហើយបែរជាដើរចុះផ្សាយបរិហារម្ចាស់របស់ថែមទៀតនោះ បានធ្វើឲ្យលោកជំទាវ ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីសម្តេចតេជោ ចេញមុខប្រតិកម្ម ដោយលើកឡើងថា “យករបស់គេទៅលក់ហើយថាគេបោកទៀត ចេះផ្សាយទៅរួចដែរ អ្នកចេះរកស៊ីពិតគេមិននិយាយភាសាអញ្ចឹងទេរឿងនេះខ្ញុំដឹងទាំងអស់ពីព្រោះហាង មាស ពេជ្រវីលីណាខ្ញុំអ្នកទៅកាត់ខ្សែបូរក្នុងនោះខ្ញុំឃើញផ្ទាល់បានសួរទៅវីលីណាថាហេតុអីបានជាឲ្យគេជំពាក់ច្រើនម្លេះគាត់ថាមិនអីទេពេលនោះខ្ញុំថាប្រយ័ត្នមានរឿងឥលូវមែន”។

សូមរម្លឹកថា អ្នកស្រី ជីប យុទ្ធារី ជាម្ចាស់ហាងពេជ្រ ឈ្មោះ SV និងជាម្ចាស់គេហទំព័រ CEN បានទិញមាស ពីអ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា ស្ថិតនៅក្រុងសៀមរាប កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ដែលមានទឹកប្រាក់ប្រមាណ ១៨ម៉ឺនដុល្លា ។
ពាក់ព័ន្ធករណីនេះ អ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា បានអះអាងថា ថៅកែហាងពេជ្រយីហោSV និងជាថៅកែសារព័ត៌មានCEN គឺអ្នកស្រី ជីប យុទ្ធារី បានទិញគ្រឿងអលង្ការពីហាងពេជ្រ វីលីណា អស់ប្រាក់ចំនួន១៨ម៉ឺនដុល្លារអាមេរិករយៈពេល១ឆ្នាំហើយ មិនព្រមសងលុយទេ តែបែរជាហ៊ានចេញមុខមកចោទប្រកាន់ទាំងបំពានទៅ។
ការអះអាងរបស់អ្នកស្រីធៀម លីណា យ៉ាងដូច្នេះ បានធ្វើឡើងបន្ទាប់ពីអ្នកស្រីជីប យុទ្ធារី បានធ្វើការចុះផ្សាយបរិហារតាមគេហទំព័រCEN ដោយចោទប្រកាន់ថា ហាងលក់គ្រឿងអលង្ការវីលីណា រកស៊ីរបៀបបោកប្រាស់ រកស៊ីរបៀបទុច្ចរឹត។
អ្នកស្រីធៀមលីណាបានចាត់ទុកថា ឈ្មោះ ជីប យុទ្ធរី ជាមនុស្សមានចរិតពិសពុល គ្មានការពិត និងមានបំណងទុច្ចរិកក្នុងការរកស៊ី ហើយបានប្រឌិតរឿងគ្រប់យ៉ាងចោទប្រកាន់មកលើអ្នកស្រី ទាំងអយុត្តិធម៌ដោយបានប្រឌិតរឿងខុសពីការពិតធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសហាងពេជ្ររបស់អ្នកស្រី។ អ្នកស្រីលីណា អះអាងថា “រឿងនេះនាងខ្ញុំមានភស្តុតាំងគ្រប់គ្រាន់ដោយយកគ្រឿងពេជ្រនៅហាងខ្ញុំ និងខ្ចីលុយថែមទៀតកន្លងមក”។
អ្នកស្រីម្ចាស់ហាងពេជ្រវី លីណា បានបញ្ជាក់ថា ការបរិហាកេរ្តិ៍របស់ឈ្មោះជីប យុទ្ធរីនេះ អ្នកស្រីគឺមិនអាចទទួលយកបានទេ ហើយរឿងនេះអ្នកស្រី នឹងមានវិធានការទៅតាមផ្លូវច្បាប់។ ព្រោះតាមកិច្ចព្រមព្រៀងរកស៊ីរវាងភាគីទាំង២ គឺមានកិច្ចសន្យាត្រឹមត្រូវ ហើយក៏គ្មានពលរដ្ឋណាមកប្ដឹងនោះទេ ។ មានតែភាគី ជីប យុទ្ធារី ឯណោះវិញទេដែលមិនបានបំពេញកាតព្វកិច្ចពោលគឺមិនបានសងលុយថ្លៃគ្រឿងអលង្ការ ហើយថែមទាំងបានចេញលិខិតបង្គាប់ឲ្យម្ចាស់ហាងមាសមកទូទាត់ឲ្យខ្លួនទៅវិញ។ ករណីនេះបានធ្វើឲ្យអ្នកស្រីដែលជាម្ចាស់បំណុលខឹងខ្លាំងរួចធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្អូនសម្ដេចតេជោ ចេញមុខប្រតិកម្ម និងព្រមានខ្លាំងៗថែមទៀតផង។
យោងតាមម្ចាស់ហាងមាសខាងលើបន្ថែមថា កន្លងមកគឺអ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា បានឲ្យឈ្មោះជីប យុទ្ធារី មកទូទាត់ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែបុគ្គលរូបនោះនៅតែបន្តរករឿង រួចបរិហាកេរ្តិ៍តាមប្រព័ន្ធអនឡាញ និងហ្វេសបុក ថែមទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
107 នាក់
ម្សិលមិញ :
406 នាក់
សប្តាហ៍នេះ :
1696 នាក់
ខែនេះ :
12353 នាក់
3 ខែនេះ :
32322 នាក់
សរុប :
768421 នាក់