ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
គួរឱ្យអាណិត ត្បិតជឿសម្ដី ប្រុសព្រានអប្រិយ ធ្វើឲ្យរូបស្រីរងគ្រោះធំ ពេលនេះស្រែកយំសុំរកយុត្តិធម៌!
Tue,28 March 2023 (Time 02:12 PM)
ដោយ ៖ រស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 644នាក់)

#គួរអោយអាណិត ត្បិតជឿសំដីប្រុសព្រានអប្រិ៍យ៍ ធ្វើអោយរូបស្រីរងគ្រោះធំ ពេលនេះស្រែកយំសុំរកយុត្តិធម៌!!!
#កំពង់ស្ពឺ/អ្នកនាង ណុប ស្រីនូ អាយុ៤៥ឆ្នាំរស់នៅក្នុងភូមិក្រពើហា ឃុំព្រៃឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល បានរៀបរាប់ថា នៅឆ្នាំ២០១៨អ្នកនាងបានស្គាល់បុរសម្នាក់ឈ្មោះ សូត្រ សៅវេង នៅភូមិ ក្បាលទឹកក្រោម ឃុំ ជាំសង្កែ ស្រុកភ្នុំស្រូចខេត្តកំពង់ស្ពឺ តាមរយះការលេងទូរសព្វ័តាមប្រព័ន្ធហ្វេសប៊ុក ដោយមានការស្និទ្ធស្នាលគ្នាតាមរយៈការជជែកគ្នាជាសារសម្លេងទៅវិញទៅមកអ្នកនាងណុប ស្រីនូ ឧស្សាហ៍តែងតែស៊ូនាំតាមរយៈឆាតទៅកាន់លោកសូត្រ សៅវេង ថាបងមានប្រពន្ធហើយនៅ? ដែលមកស្រឡាញ់ខ្ញុំពេលនេះ? លោក វេងក៏បានតបថាបងអត់មានប្រពន្ធនិងកូនទេ សូមស្បត់អូនជឿបងចុះ!បងមិនកុហកអូនឡើយ។
#អ្នកនាងណុប ស្រីនូ បន្តថាក្រោយពីមានការទំនាក់ទំនងគ្នាអស់រយៈពេលប្រហែលមួយខែកាលនៅឆ្នាំ២០១៨ក៏មានការជឿជាក់រវាងគ្នានឹងគ្នាក្នុងរឿងរ៉ាវស្នេហាមួយនេះបានកើតឡេឺងតាមការឆាតតគ្នាបែបស្នេហាផ្អែមល្ហែម ពួកគាត់ក៍បានឈានទៅដល់ការរស់នៅជាមួយគ្នាជាលក្ខណះប្តីប្រពន្ធ អ្នកនាងណុប ស្រីនូ បានរៀបរាប់ទាំងអ៊ូលដើមកទៀតថា ក្រោយពីបានស្រឡាញ់គ្នាហើយរស់នៅជាមួយគ្នាជាប្ដីប្រពន្ធបែបនេះហើយៗពុំទាន់បានទទួលនៅខាន់ស្លាពីរចាស់ទុំ អ្នកនាងតែងតែបបួលប្ដីរបស់នាងសុំរៀបចំពិធីសែនព្រៀនឬក៏រៀបការទៅតាមប្រពៃណី តែត្រូវបានភាគីខាងប្រុសធ្វើការបដិសេធហើយប្រាប់ថាសែនស្អី!ការស្អី!ចំណាស់នេះហើយនោះ! ទុកលុយរកស៊ីវិញប្រសើរជាង។ពេលវេលាកាន់តែរំកិលទៅមុខជាលំដាប់រយៈពេលជាងបួនឆ្នាំធ្វើឲ្យសម្ព័ន្ធភាពស្នេហារវាងអ្នកនាងនិងប្តីឈានទៅដល់កាមានផ្ទៃពោះ រួចអ្នកនាងប្រាប់ស្វាមីថាបងអូនមានផ្ទៃពោះហើយ គ្រាន់តែឮដូច្នេះប្ដីរបស់នាងឈ្មោះសូត្រ សៅវេង តបវិញថាកុំទុកកូននេះលេបថ្នាំទម្លាក់ចោលទៅ នាងឮដូច្នេះអ្នកនាងក៏បានប្រកែកថាទេ អូនមិនទម្លាក់វាចេញទេ លឺពាក្យនេះហើយធ្វើឲ្យលោកប្តី ខឹងសប្បាយ៉ាងខ្លាំងហើយក៏បានប្រើដៃជើងវាយតប់ទាត់ធាក់ធ្វើឲ្យនាងដួលធ្លាក់ឈាមរលូតកូននោះទៅ ហើយប្ដីរបស់នាងក៏ដាក់មេប្រូចទៅកាន់ស្រុកកំណើតបាត់តែម្តង។
ក្រោយពីមានសកម្មភាពហិង្សាមកលើរូបនាងហើយប្តីរត់បាត់បែបនេះ នាងក៏បានសម្រេចចិត្តទៅរកប្ដីដល់ស្រុកកំណើតប្តីដើម្បីដោះស្រាយគ្នាអោយចប់ តែពេលទៅដល់គឺទទួលការស្វាគមន៍ដោយដងចប់កាំបិតពូថៅដេញវាយប្រមាថសម្លាប់ពីសំណាក់ប្ដីនិងបងប្អូន អ្នកនាងភ័យពេកក៏រត់ចូលទៅប៉ុស្តិ៍នគរបាលជាំ សង្កែដើម្បីសុំការអន្តរាគមន៍ការពារអាយុជីវិត នៅពេលនោះហើយទើបអ្នកនាងភ្ញាក់ខ្លួនព្រឺត ដឹងថាប្ដីរបស់អ្នកនាងមានប្រពន្ធនិងកូនរួចទៅហើយ។ក្រោយពីដឹងថាប្ដីរបស់ខ្លួនមានប្រពន្ធនិងកូនរួចទៅហើយនាង ណុប ស្រីនូ ក៏បានសុំអង្វរប្តីចែកផ្លូវគ្នាតែលោកប្តីមិនព្រម។
#អ្នកនាងបានបន្តទៀតថា ក្រោយមកនាងក៏បានដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍នគរបាលជាំសង្កែដើម្បីសុំឱ្យប្តីមកដោះស្រាយគ្នានៅនិងប៉ុស្ថិ៍បញ្ចប់រឿង ក៏ប៉ុន្តែរាល់ការកោះហៅរបស់ប៉ូលីសប៉ុស្តិ៍ជាំ សង្កែ ត្រូវបានលោកសូត្រ សៅវេង បដិសេធមិនចូលខ្លួនឡើយ។ #លុះក្រោយមកអ្នកនាងក៏បានដាក់ពាក្យបណ្ដឹងទៅសាលាឃុំជាំ សង្កែ បន្តទៀតដើម្បីសុំកិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ សាលាឃុំបានកោះហៅលោក សៅវេង ពីរទៅបីដងប៉ុន្តែត្រូវបានលោកវែងមិនចូលខ្លួនមកដោះស្រាយឡើយ។ការប្ដឹង ម្ដងជាពីរដងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចហាក់ពុំមានប្រសិទ្ធភាពជាមួយនឹងលោកសូត្រ សៅវេងនោះ ទើបអ្នកនាងសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់សាលាស្រុកភ្នំស្រួច ដើម្បីសូមកិច្ចអន្តរាគមន៍រកយុត្តិធម៌ជូនអ្នកនាងនិងកូនដោយនៅក្នុងពាក្យបណ្ដឹងនោះគឺអ្នកនាងណុប ស្រីនូទាមទារសំណងជំងឺចិត្តមួយម៉ឺនដុល្លារ។
#អ្នកនាងណុប ស្រីនូបានបន្តថា ខាងសាលាស្រុកភ្នុំស្រូច មិនទាន់ទាំងកោះហៅដើម្បីដោះស្រាយផងស្រាប់តែអ្នកនាងទទូលដីការពីតុលាការខេត្តកំពង់ស្ពឺ អោយចូលខ្លួនបំភ្លឺ នៅថ្ងៃទី២៨មិនា២០២៣ ជុំវិញរឿងដែលលោកសៅវេង(ជាប្តី) ប្តឹងពីបទកំហែងយកទៅវិញ។
អ្នកនាងស្រីនូ អ្នកនាងរៀបរាប់ទាំងទឹកភ្នែកថា វាជារឿងអយុតិ្តធម៌ណាស់សំរាប់រូបនាងខ្ញុំដែលត្រូវចាញ់បោកមនុស្សប្រុសចិត្តអប្រិយ៍អស់ទាំងលុយជាង២មុឺនដុល្លានិងខូចអស់ខ្លួនប្រាណជាង៤ឆ្នាំព្រមទាំងត្រូវគេវាយអោយរលួតកូនទៀត ស្រាប់តែពេលនេះត្រូវប្តីចិត្តអាក្រក់ប្តឹងពីបទកំហែងយកទៅតុលាការទៅវិញ។(#ពិតជាអយុត្តិធម៌មែនហើយ)

#ជាចុងក្រោយអ្នកនាង ណុប ស្រីនូ សំុអំពាវនាវដល់ឯកឧត្តម ប្រធានតុលាការខេត្តកំពង់ស្ពឺនិងឯកឧត្តម ប្រធានព្រះរាជអាជ្ញាខេត្ត មេត្តាជួយរកនិងផ្តល់យុត្តិធម៌ជួនអ្នកនាងផងព្រោះថាមានតែឯកឧត្តមទាំងពីរទេដែលអាចជួយរកយុត្តិធម៌និងផ្ដល់ភាពស្អាតស្អំជូនរូបនាងបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
180 នាក់
ម្សិលមិញ :
175 នាក់
សប្តាហ៍នេះ :
3512 នាក់
ខែនេះ :
12053 នាក់
3 ខែនេះ :
32406 នាក់
សរុប :
766905 នាក់