ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
អុញនោះ!ពលរដ្ឋចំនួន 387 គ្រួសាររស់នៅចំនួន 4 ភូមិក្នុងឃុំចំនួន 2គឺឃុំត្រស់ និងឃុំអណ្ដូងត្របែក ស្រុករមាសហែក បានស្រែកថា បាត់ដី 359 ហិចតាដែលសម្តេច ពុក ហ៊ុន សែន ចែកអោយមិនដឹងជាអាជ្ញាធរខេត្តនិងអាជ្ញាធរស្រុកយកទៅលាក់ទុកនៅឯណា រយៈពេលជាង 10 ឆ្នាំមកនេះ
Thu,09 March 2023 (Time 02:01 PM)
ដោយ ៖ រស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 155នាក់)

#ខេត្តស្វាយរៀង/ប្រជាពលរដ្ឋជាង ៣០០គ្រួសារផ្ទុះការតវ៉ាអំពីបញ្ហាបាត់ដី៣៥៩ហិចតា ត្បិតថាដីទាំងនោះឲគឺសម្ដេចពុក តេជោហ៊ុន សែន សម្រេចផ្តល់អោយខេត្តចែកជូនប្រជាពលរដ្ឋចំនួន៧៨គ្រួសារ ដែលមួយគ្រួសារៗតម្រូវឱ្យ៦.១០ហិចតា នៅផ្ទៃដីសរុប៤៧៦ហិចតា តែអាជ្ញាធរខេត្តស្វាយរៀងបែងចែកដីអស់តែ១១៧ហិចតាតែប៉ុណ្ណោះ ។
#ប្រជាពលរដ្ឋបន្តថាលោក រស់ ឆាយអភិបាលរងខេត្តស្វាយរៀងបានដឹកនាំកម្លាំងជំនាញចុះវាស់វែងនិងបែងចែកដីដែលមានវត្តមានលោកម៉ៅ វុទ្ធី ប្រធានភូមិបាលស្រុករមាសហែកចូលរួមផងដែរ ហើយក៍បានសន្យាប្រកាស់ប្រាប់ពលរដ្ឋ៧៨គ្រួសារថាបងប្អូនទទូលយកដីត្រឹមតែ១ហិចតាកន្លះក្នុងមួយគ្រួសារនេះបានហើយ ព្រោះខេត្តកាត់ទុក 359 ហិចតានេះគឺសម្រាប់ទុកចែកជូនប្រជាពលរដ្ឋជាង 200 គ្រួសារដែលពួកគាត់មានការខ្វះខាតដីអាស្រ័យផលដូចបងប្អូនអញ្ចឹង។
#ប្រជាពលរដ្ឋទាំង 78 គ្រួសារលោកបានឮដូច្នេះលោកមានទឹកចិត្តសប្បាយរីករាយឥតឧបមាក្រោយពីលឺការសន្យា ដោយគិតថាប្រជាពលរដ្ឋពួកគាត់សុទ្ធតែជាអ្នកក្រីក្រគ្មានដីអាស្រ័យផលដូចគ្នាឱ្យតែបានចែកទាំងអស់គ្នាទោះបីជាបាន10 ម៉ែត្រស្មើរៗគ្នាក៏ដោយក៏ពួកគាត់មិនអន់ចិត្តនោះដែរ។
#ប្រជាពលរដ្ឋលោកបានបញ្ជាក់បន្ថែម ថាការសន្យារបស់ លោករស់ ឆាយអភិបាលរងខេត្តស្វាយរៀងធ្វើឲ្យពួកគាត់ទន្ទឹងរង់ចាំមើលមួយឆ្នាំទៅមួយឆ្នាំមួយឆ្នាំហើយមួយឆ្នាំទៀត ប្ដឹងតវ៉ាស៊ូហើយស៊ូទៀត តែលោករស់ឆាយនៅតែបន្តសន្យាថាចាំដោះស្រាយជូនពេលក្រោយ ក្រោយមកក៏ស្ងាត់ដូចចោលលួចសេះតែម្ដង។ #ប្រជាពលរដ្ឋបន្ថែមថា ការដែលពួកគាត់នាំគ្នាមកធ្វើរោងរកេតរកូតតូចធំនៅលើដីទាំងនោះ ក៏មិនមានចេតនាលេបត្របាក់ឬក៏ទៅកាប់ផ្ការុករានកាន់កាប់ដីព្រៃដែលជាដីរបស់រដ្ឋដូចមន្ត្រីខិលខូចមួយចំនួនតូចរាយការណ៍ថាពួកគាត់ចូលកាន់កាប់យកដីមកធ្វើកម្មសិទ្ធិនោះទេ ពោលគឺដីកន្លែងនោះគឺជាដីក្នុងប្លុកដីដែលសម្ដេចពុកតេជោហ៊ុន សែន ចែកឲ្យពួកគាត់ តែកន្លែងនោះគឺពុំបានឃើញប្រជាពលរដ្ឋពួកគាត់ទទួលបានដីតាមការសន្យារបស់លោករស់ ឆាយអភិបាលរងខេត្តស្វាយរៀងនោះទេ។ #ប្រជាពលរដ្ឋ ពួកគាត់ត្រូវតែក្រោកតវ៉ារកដីដែលសម្ដេចលោកចែកជូនកូនចៅហើយ តែបែរជាបាត់មិនដឹងជាមន្ត្រីណាយកដីនេះទៅលក់អោយនរណានៅឯណានោះទេ គឺឃើញតែ គេយកគ្រឿងចក្រមកឈូសឆាយដាំដំណាំកៅស៊ូ ស្វាយ ស្វាយចន្ទី ដើមឬស្សី! ដំឡូង។ល។ប្រជាពលរដ្ឋលោកបញ្ជាក់ច្បាស់ៗថា ការបោះជំរំនៅលើដីបច្ចុប្បន្នមិនមានបំណងណាលេបត្របាក់យកដីរដ្ឋឬក៏ដីព្រៃនោះទេ គឺបោះជំរុំដើម្បីជំរុញឲ្យអាជ្ញាធរមានការដោះស្រាយរកដី 359 ហិចតាដែលបាត់បង់នោះយកមកចែកជូនឲ្យពួកគាត់អោយបានស្មើៗគ្នានៅចំនួនដីនោះគឺជាការស្រេចទៅហើយ។ ព្រោះថាដី 359 ហិចតាដែលបាត់នោះគឺជារបបស្របច្បាប់របស់ពួកគាត់ដែលសម្ដេច ពុក តេជោសែន បានប្រគល់មកឲ្យរដ្ឋអំណាចថ្នាក់ក្រោមចែកជូនប្រជាពលរដ្ឋពួកគាត់ តែដល់ពេលនេះជាង10 ឆ្នាំមកហើយពុំបានទទួលដីសូម្បីតែប៉ុនមេដៃ។

#ប្រជាពលរដ្ឋ ទាំងអស់សូមអំពាវនាវទៅដល់ឯកឧត្តម ម៉ែន វិបុលអភិបាលខេត្តស្វាយរៀងសូមឯកឧត្តមមេត្តាជួយសម្រួលនិងដោះស្រាយជូនកូនចៅប្រជាពលរដ្ឋផង និងជាពិសេសបំផុតនោះគឺប្រជាពលរដ្ឋទាំងអស់សូមអំពាវ សុំកិច្ចអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចពុក តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចគឺជាបិតានៃសន្តិភាព! និងសូមកិច្ចអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ដែលសម្ដេចគឺជាមាតាសន្តិភាពនៃកម្ពុជា សូមសម្ដេចទាំងទ្វារមេត្តាប្រោសនិងសណ្ដោសដល់ប្រជាពលរដ្ឋជាកូនជាចៅ ត្បិតថាពេលនេះប្រជាពលរដ្ឋជាកូនជាចៅកំពុងរងទុក្ខធំបាត់បង់ដីដែលសម្ដេចពុក បានចែកជូនមកកូនចៅទាំងអស់ក៏ប៉ុន្តែដល់ពេលនេះជាង10ហើយគឺពុំបានទទួលនូវដីទាំងនោះទេ។

ព័ត៌មានគួរចាប់អារម្មណ៍

គួរឱ្យអាណិត ត្បិតជឿសម្ដី ប្រុសព្រានអប្រិយ ធ្វើឲ្យរូបស្រីរងគ្រោះធំ ពេលនេះស្រែកយំសុំរកយុត្តិធម៌! (រស្មីសៀមរាប 090567006)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!ពលរដ្ឋចំនួន 387 គ្រួសាររស់នៅចំនួន 4 ភូមិក្នុងឃុំចំនួន 2គឺឃុំត្រស់ និងឃុំអណ្ដូងត្របែក ស្រុករមាសហែក បានស្រែកថា បាត់ដី 359 ហិចតាដែលសម្តេច ពុក ហ៊ុន សែន ចែកអោយមិនដឹងជាអាជ្ញាធរខេត្តនិងអាជ្ញាធរស្រុកយកទៅលាក់ទុកនៅឯណា រយៈពេលជាង 10 ឆ្នាំមកនេះ (រស្មីសៀមរាប 090567006)

ព័ត៌មានគួរចាប់អារម្មណ៍

សេចក្តីកែតម្រូវ ក្រោយពីមានការចេញផ្សាយព័ត៌មានរបស់អង្គភាពគេហទំព័ររស្មីសៀមរាបកាលពីថ្ងៃទី ១៦ កុម្ភៈឆ្នាំ ២០២៣ជុំវិញរឿងក្រុមគ្រួសារលោកជ័យយ៉ានិងមីងម៉ៅនៅភូមិត្រពាំងរុនឃុំតាកែនស្រុកឈូកសង្ស័យថាការធ្វើផ្លូវកាត់ចំការរបស់លោកស្រីគឺជាការឃុបឃិតគ្នារវាងលោកហេង ពៅ អភិបាលរងស្រុកនិងលោកសែតវណ្ណៈនោះ អង្គភាពយើងខ្ញុំសូមធ្វើការផ្សាយកែតម្រូវដូចខាងក្រោម (រស្មីសៀមរាប 090567006)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋចំនួន៣៣១ គ្រួសារតវ៉ាសារជាថ្មីខណៈបាត់ដី ៣៥៩ហិចតាដែលសម្ដេចតេជោ បានប្រគល់ឲ្យអាជ្ញាធរខេត្តចែកជូនប្រជាពលរដ្ឋ ៧៨គ្រួសារក្នុងផ្ទៃដីសរុប៤៧៦ ហិចតា ដោយពុំដឹងមូលហេតុច្បាស់! (ស្មីសៀមរាប 090567006)

ព័ត៌មានគួរចាប់អារម្មណ៍

រឿងរ៉ាវអ្នកស្រីជីប យុទ្ធារី ទិញគ្រឿងអលង្ការពីហាងពេជ្រ វីលីណា ជំពាក់លុយមិនព្រមសងហើយថែមទាំងចុះផ្សាយបរិហារកេរ្តិ៍ម្ចាស់ហាងទៅវិញ! (ស្មីសៀមរាប 090567006)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
282 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2328 នាក់
ខែនេះ :
8292 នាក់
3 ខែនេះ :
43230 នាក់
សរុប :
537522 នាក់