#ខេត្ដឧត្ដរមានជ័យ ៖ ខ្លាំងអីជាងចៅហ្វាយខេត្ដ បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន គ្មានប្រសិទ្ធិភាពទេ សូម្បីតែប៉ុនចុងក្រចក ចំពោះឯកឧត្ដមប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ដឧត្ដរមានជ័យ។វិធានការ និងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន បានតែមួយចម្អិនកំពឹសតែប៉ុណ្ណោះ ចំពោះការបិទល្បែងស៊ីសងតាមអនឡាញប្រភេទ មាន់ជល់ និងឡូតូ រហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះល្បែងស៊ីសង ឡូតូ និងមាន់ជល់ បានមកដល់ជណ្ដើរផ្ទះអ្នកភូមិវិញហើយ ក្រោយឯកឧត្ដម ប៉ែន កុសល្យ ចៅហ្វាយខេត្ដឧត្ដរមានជ័យ បានចុះហត្ថលេខា ផ្ដល់សិទ្ធិដល់ក្រុមហ៊ុនលាភមហាសម្បត្ដិឡូតូ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយផ្គើន និងផ្ទុយពីបញ្ជា ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន។ប្រសាសន៍សម្ដេច បានលើកឡើងថា វាមិនជាកំណើនសេដ្ឋកិច្ចនោះទេ ក៏ប៉ុន្តែវាបណ្ដាលអោយមនុស្សជាច្រើនត្រូវខូចខាត លក់គោ លក់ក្របី ត្រូវលក់ដីធ្លី ដើម្បីចាញ់ល្បែង រាល់ទីតាំងល្បែងតាមរោងគុយទាវ តៀមកាហ្វេ ក៏ចាំបាច់ត្រូវបិទចោល មិនអោយប្រកបរបររកស៊ីតទៅទៀត មិនបាច់មករំខានដល់នាយករដ្ឋមន្រ្ដី ឬក៏រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃតទៅទៀតទេ តើច្រវ៉ាចិញ្ចឹមឆ្ដោ ឬុក៏យ៉ាងណា?។បច្ចុប្បន្ន ល្បែងស៊ីសងតាមអនឡាញ កំពុងតែកើតមានពេញភូមិ នៅតាមបណ្ដាឃុំ ស្រុក នៅទូទាំងខេត្ដឧត្ដរមានជ័យ មិនដឹងថា ឯកឧត្ដម ប៉ែន កុសល្យ ចៅហ្វាយខេត្ដឧត្ដរមានជ័យ លោកយល់ឃើញយ៉ាងណានោះទេ តើលោកបម្រើអោយពលរដ្ឋជាសំខាន់ ឬក៏រកផលប្រយោជន៍ អោយក្រុមហ៊ុនល្បែងអនឡាញជាធំ?។ជុំវិញករណីខាងលើ ក្រុមការងារយើង នៅមិនទាន់ស្វែងរកសុំការបំភ្លឺពីអ្នកនាំពាក្យសាលាខេត្ដឧត្ដរមានជ័យ បានទេ ក៏ដូចជាឯកឧត្ដមអភិបាលខេត្ដនៅឡើយ។ ចំណែកលោក ហ៊ួត សុធី ស្នងការខេត្ដឧត្ដរមានជ័យ បានអោយដឹងថា ល្បែងឡូតូគេមានច្បាប់ មិនអាចបង្ក្រាបបានទេ តែបើមានបទល្មើស លោកត្រូវតែបង្ក្រាប ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា