#សៀមរាប#ដោយសារតែគម្រោងសាងសង់មណ្ឌលវប្បធម៌សាសនា របស់សម្ដេចសង្ឃរាជទេព វង្ស នៅមិនទាន់ដំណើរការ អាជ្ញាធរសង្កាត់ជ្រាវ នៅតែអនុវត្តន៍តាមកំណត់ហេតុសះជា របស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង ដោយយល់ព្រមសងលុយទៅតាមដំណាក់កាល។ #លោកគង់ ប៊ឹប បានឲ្យដឹងនៅរសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៣ នេះថា កាលពីពេលថ្មីៗកន្លងទៅនេះ រូបលោកនិងលោកក្អោប រ៉ន ព្រមទាំងម្ចាស់គ្រឿងចក្រ ឈ្មោះលោក ជា គឹមឆៃ ហៅ ស៊ីន ដោយមានមេធាវី បានជួបពិភាក្សាគ្នាដើម្បីរកដំណោះស្រាយគ្នា។គ្រានោះលោកបានប្រាប់ទៅម្ចាស់គ្រឿងចក្រឈ្មោះលោក ជា គឹមឆៃ ហៅ ស៊ីន ថា ដោយអនុវត្តន៍តាមកំណត់ហេតុសះជា របស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង ដោយតម្រូវឲ្យរូបលោកនិង លោកក្អោប រ៉ន សងប្រាក់ចំនួន៥ម៉ឺនដុលារគឺ(ម្នាក់ពាក់កណ្តាល)។ កន្លងទៅលោកបានយល់ព្រមប្រគល់ប្រាក់របស់លោកផ្ទាល់ចំនួន១ម៉ឺនដុល្លារ ទៅឲ្យលោក ជា គឹមឆៃ ហៅ ស៊ីន រួចហើយដូច្នេះលោកនៅខ្វះតែ១៥០០០ដុល្លារទៀតលោកក៏ត្រៀមយកមកប្រគល់ទាំងអស់ តែលោកស៊ីងមិនព្រម។ក្នុងរឿងនេះលោកក៏ជាជនរងគ្រោះដែរ ព្រោះការជីកកាយដីនោះមិនមានយកទៅចាក់ក្នុងដីឡូតិ៍ ឬផ្ទះរបស់គាត់នោះទេ។ដោយឡែកពាក់កណ្តាលគឺជាបន្ទុករបស់លោកក្អោប រ៉ន។តែលោកក្អោប រ៉ន បានសន្យាសងប្រាក់ដរាបណា គម្រោងសាងសង់មណ្ឌលវប្បធម៌សាសនា របស់សម្ដេចសង្ឃដំណើរការឡើងវិញ។តែបើមិនដំណើរការទេលោកឲ្យគិតប្រាក់សិនចុះ នៅពេលណាដែលលោកមានប្រាក់លោកនឹងសងគ្រប់ចំនួន។#លោកបន្ថែមថា នៅក្នុងជំនួបនោះបានបរាជ័យ ដោយសារលោក ជា គឹមឆៃ ហៅ ស៊ីន បានឲ្យលោកសងប្រាក់ទាំងអស់នោះសិន ទើបយល់ព្រមបញ្ចប់រឿង។លោកបន្ថែមថា ប៉ុន្មានថ្ងៃក្រោយមក ក៏មានព័ត៌មានផ្សាយចោទប្រកាន់គ្នាទៅវិញទៅមកទាំងកំរោល។លោកបញ្ជាក់ថា លោកសុំតែភាពស្អាតស្អំប៉ុណ្ណោះសុំកុំវាយប្រហារខុសរឿង ហើយលោកក៏មិនបានគេចវេសដូចការលើកឡើងនោះដែរ សូមមើលលិខិតស្នាម និងយោងកំណត់ហេតុសះជា របស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង ផង។ #ចំណែកលោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក៏បានឲ្យដឹងតាមទូរស័ព្ទ ដែរថា ការជំពាក់លុយគ្រឿងចក្រ លោកបានសន្យាសងទៅការសម្រេចតាម កំណត់ហេតុសះជា របស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង។តែគម្រោងខាងលើនៅមិនទាន់ដំណើរការ ទើបធ្វើឲ្យលោកមានការពិបាកដោះស្រាយ។ #ដោយឡែកលោក ជា គឹមឆៃ ហៅ ស៊ីន បានបង្ហោះក្នុងហ្វេសបុក ឈ្មោះ(xing Angkor) ដោយទទួចសុំឲ្យលោកគង់ ប៊ឹប និងលោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ សងលុយគ្រប់ចំនួន៥ម៉ឺនដុល្លារ។ #សូមរម្លឹកថា គម្រោងសាងសង់មណ្ឌលវប្បធម៌សាសនា របស់សម្ដេចសង្ឃរាជ ទេពវង្ស នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលត្រូវបានផ្អាកបណ្តោះអាសន្នកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០១៩ ដើម្បីរង់ចាំមានច្បាប់ទម្លាប់ត្រឹមត្រូវ ទើបដំណើរការវិញ។គេសង្ឃឹមថានឹងបានដំណើរការស្ថាបនាឡើងវិញនាពេលឆាប់ៗខាងមុខនេះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា