ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ល្បែងស៊ីសងបញ្ចូលមាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញរីកដុះដាលដូចផ្សិត ក្រោយពីបានបិទមួយរយៈ ពេលនេះបើកលេងជាច្រើនកន្លែងតាមបណ្ដាសង្កាត់នានាក្នុងក្រុងសៀមរាប ផ្គឺននិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន មន្ត្រីមានសមត្ថកិច្ចបង្ក្រាប!
Wed,21 June 2023 (Time 07:36 AM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 983នាក់)

#ល្
#ខេត្តសៀមរាប
បន្ទាប់ពីបានស្ងប់ស្ងាត់អស់មួយរយៈខ្លី ក្រោយពីបណ្ដាញសារព័ត៌មានជាច្រើនបានចុះផ្សាយជាហូរហែមកនៅល្បែងស៊ីសងជល់មាន់ ឡូតូ យូគី បៀរ អាប៉ោង កន្ទុយលេខ រីកដុះដាល់ដូចផ្សិតក្នុងក្រុងសៀមរាបមកថាៈ មានបនល្បែងសុីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ ជាច្រើនកន្លែងក្នុងក្រុងសៀមរាប បង្កប់បើកលេងក្នុងហាងលក់កាហ្វេ និងតារាងបាល់ទះ ដោយឃើញមានក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ក្នុងក្រុងសៀមរាបហាក់ដូចជារក្សាភាពស្ងៀមស្ងាត់មិនធ្វើការចុះបង្រ្កាបសោះឡើយ!
ពលរដ្ឋចាំមើលថាតើអាជ្ញាធរ បិទល្បែងស៊ីសងដូចសំដីបាននិយាយដែរឬទេ
ប្រភពដដែលបន្តទៀតថាៈ ទីតាំងបនល្បែងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ នៅតាមសង្កាត់នាៗមួយចំនួនបើកលេង នៅក្នុងហាងលក់កាហ្វេ និងតាមតារាងបាល់ទះ ក្នុងក្រុងសៀមរាប...?
ទី១.ភូមិ វិហារចិន សង្កាត់ស្វាយដងុំ
ទី២.ក្លឹបបាល់ទះ ក្រុងអង្គរ ហៅការ៉េ 8888 សង្កាត់ស្វាយដងុំ
ទី៣.169 ផ្សារដើមក្រឡាញ់សង្កាត់គោកចក
ទី៤.ផ្លូវបេតុងខាងលិចសាលារៀនមុខនាគ
ទី៥.ភូមិ បឹងដូនប៉ា សង្កាត់ស្លក្រាម
ទី៦.ខាងក្រោយផ្សារលើធំថ្មីសង្កាត់កំរើក
ដោយកន្លែងនីមួយៗ មានអ្នកចូលទៅលេងយ៉ាងច្រើនកុះករ ភ្នាល់ដាក់លុយមួយគូៗរាប់ ម៉ឺនរៀល អ្នកខ្លះចាញ់ល្បែងអស់លុយរាប់សិបមុឺនរៀលក៏មានក្នុងមួយថ្ងៃៗ ចំណែក លោក ដា ចំរើន អធិការក្រុងសៀមរាបនិង លោក តេង ចាន់ ណាត ស្នងការនគរបាលខេត្តសៀមរាបមិនដែលមានវិធានការទប់ស្កាត់និងចុះបង្ក្រាបសោះឡើយ...! មហាជនសង្ស័យថាប្រហែលជាបានទទួលលាភសក្ការៈខ្លះៗ ពីលោកខ្លាហៅ(E12)អស់ហើយមើលទៅ ទើបមិនហ៊ានបង្ក្រាបនិងសម្ងំរក្សាភាពស្ងៀមស្ងាត់ទៅវិញ ផ្ទុយនិងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
#ជុំវិញករណីបនល្បែងសុីសងខុសច្បាប់ខាងលើនេះ ប្រជាពលរដ្ឋរស់នៅក្នុង ក្រុងសៀមរាប ខេត្តសៀមរាប បានលើកឡើងថាៈ សព្វថ្ងៃពួកគាត់មានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាចកើតមានបញ្ហាអសន្តិសុខ(ពោលគឺ)ដូចជា អំពើចោរកម្ម ចោរលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ដូចពាក្យចាស់ពោលថា អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ អស់តំរិះ បើមិនលួចក៍ប្លន់!
#ទោះបីជាយ៉ាងណាក្តី មហាជនទូទៅ សូមស្នើរយ៉ាងទទូចដល់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ជាពិសេស លោក ដា ចំរើនអធិការនគរបាលក្រុងសៀមរាប
លោក តេង ចាន់ ណាត ស្នងការនគរបាលខេត្តសៀមរាប
សូមចាត់វិធានការទប់ស្កាត់និងចុះបង្ក្រាប ទីតាំងបនល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញខុសច្បាប់ខាងលើ ដែលកំពុងលាក់ខ្លួនពួនសម្ងំលេងនៅក្នុង(ហាងលក់កាហ្វេនិងតាមតារាងបាល់ទះ)ជាច្រើនកន្លែង ស្ថិតនៅក្នុងមូលដ្ឋានខាងលើនេះផងទាន។
#សូមរំលឹកថាៈ កាលពីថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០២៣ បានកន្លងផុតទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យ គណៈអភិបាល ទាំង២៥ រាជធានី ខេត្ត ក្រុង ត្រូវតែបង្ក្រាបរាល់ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយគ្មានការលើកលែងឡើយ។(មានត)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
164 នាក់
ម្សិលមិញ :
175 នាក់
សប្តាហ៍នេះ :
3496 នាក់
ខែនេះ :
12037 នាក់
3 ខែនេះ :
32390 នាក់
សរុប :
766889 នាក់