#ភ្នំពេញ . ទីតាំងល្បែងសុីសងបញ្ជល់មាន់ តាមទូរទស្សន៍អនឡាញ បៀរការ៉ាត ខុសច្បាប់ ដែលជ្រកក្រោមមជ្ឈមណ្ឌលពាណិជ្ជកម្ម យៀកថៃ ចំនួន៣កន្លែង ជាប់ៗគ្នា ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបើកលេងជារៀងរាល់ថ្ងៃ រីឯមន្ត្រីមានសមត្ថកិច្ចមូលដ្ឋាននិងជាពិសេសលោកអធិការនគរបាលខណ្ឌចំការមន មិនហ៊ានធ្វើការបង្ក្រាបសង្ស័យត្រូវថ្នាំសណ្ដំលោកដង្ខៅល្បែងស៊ីសងនោះហើយមើលទៅ។#មានសេចក្តីរាយការណ៍មកថា: ឈ្មោះ រតនា ម្ចាស់ទីតាំងបនល្បែងសុីសងបញ្ជូលមាន់ តាមទូរទស្សន៍អនឡាញ បៀតការ៉ាតនៅទីតាំងខាងលើបានអួតអាងថា ខណ្ឌណាមិនដឹងទេ ចំពោះខណ្ឌចំការមនយើងនិយាយត្រូវរ៉ូវគ្នាអស់ហើយ។ #ប្រជាពលរដ្ឋ រិះគន់ ចំៗថា អាជ្ញាធរមូលដ្ឋាន ហេតុអ្វីបានជាមិនធ្វើការបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់ទាំងនោះ ហើយបែរជាបណ្តែតបណ្ដោយឲ្យមានការកើតឡេឺងល្បែងសុីសងយ៉ាងពេញបន្ទុកទៅវិញ? ឬក៍ត្រូវថ្នាំសណ្តំ គេអស់ទៅហើយទើបរក្សាភាពស្ងៀមស្ងាត់បែបនេះ!#សូមរំលឹកថា: កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូរទាំងប្រទេស ដោយគ្មានការលើកលែង...#សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងហ្នឹងអាចបណ្ដេញចេញពីជូរបក្សទៀតផង!#តែផ្ទុយទៅវិញទីតាំងបនល្បែងស៊ីសងបញ្ជួល់មាន់ និងបៀរការ៉ាត ខុសច្បាប់ ដែលជ្រកក្រោមស្លាកមជ្ឈមណ្ឌលពាណិជ្ជកម្ម យៀកថៃ ចំនួន៣កន្លែងស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងបើកលេងយ៉ាងពេញបន្ទុកពពាក់ពពូន ក្នុងនោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋានខណ្ឌចំការមន មិនមានឆន្ទះក្នុងការបង្ក្រាបឡើយពោលគឺរក្សាភាពខ្ញុំស្ងាត់ដូចចោរលួចសេះប្រហែលជាម្ចាស់បនល្បែងដាក់ថ្នាំសណ្តំ ដុល្លាត្រូវ បានស្រវាំងភ្នែក ត្រចៀកថ្លង់ មាត់គនិយាយលែងចេញ និងភ្នែកមើលមិនឃើញ ទើបនាំគ្នាដើរបញ្រ្ចាសទិស ផ្ទុយពីបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន និងផ្ទុយពីគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។#ទាក់ទិនទៅនិងទីតាំងល្បែងស៊ីសងបញ្ជួល់មាន់ និងបៀរការ៉ាត ខុសច្បាប់ ដែលស្ថិតក្នុងមូលដ្ឋានខាងលើក្នុងខណ្ឌចំការមនបានធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភជាខ្លាំង នូវបញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ពោលគឺ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម..ដូចពេលចាស់ពោលថាអ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខសេះអស់តំរិះបើមិនលួចក៏ប្លន់។#មហាជននៅក្នុងតំបន់សូមធ្វើការ សំណូមពរយ៉ាងទទូចទៅដល់ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងឯកឧត្តម សថេត ស្នងការនគរបាលរាជធានីភ្នំពេញសូមមេត្តាចាត់វិធានការក្តៅទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង់ខុសច្បាប់នៅទីតាំងខាងលើនេះផងទាន!ស្របទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។#និងចូលរួមគោរព នូវបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ព័ត៌មានគួរចាប់អារម្មណ៍
បែកធ្លាយទៀតហើយលោកជ័យ ចាន់គង់ មានទូរនាទី រងបញ្ជាការស្រាលនិងជលផលបើកដៃឲបទល្មើសដាក់ឆ្នុកយ៉ាងពេញបន្ទុកក្នុងដែនសមត្តកិច្ចខ្លួនជាថ្នូរនិងលាភសក្ការះមិនធ្វើការបង្ក្រាប.... (គេហទំព័ររស្មីសៀមរាប)
ថ្មីស្រឡាងទៀតហើយល្បិចឆបោក រំលោភលើទំនុកចិត្តរបស់ក្រុមហ៊ុន ស៊ីវិលី គ្លូបល ហ្វីនថេក (ខេមបូឌា) ម្ចាស់អាជីវកម្មឈ្មោះ សូត្រ ស៊ីវុទ្ធី សុីដាច់ប្រាក់រាប់ពាន់ដុល្លា ពីអ្នកបណ្តាក់ទុនរកសុីជាមួយ ឈ្មោះ ឈួយ វលក្ខណ៍ រួចបែរជាធ្វើមិនដឹងមិនឮទៅវិញ! (@គេហទំព័រ រស្មីសៀមរាប)
ជនជាតិចិនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលបន្ទាប់ពីចៅក្រម ថោង មារឌីណា សម្រេចផ្តន្ទាទោសពាណិជ្ជករម្នាក់ដោយអយុត្តិធម៌ (គេហទំព័ររស្មីសៀមរាប)
បទល្មើសនេសាទខុសច្បាប់កើតមានយ៉ាងពេញ បន្ទុក ក្នុង ឃុំចំនួន០៤ ស្រុកចំនួន០៣ ក្នុងខេត្តតាកែវ រីឯ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀម ស្ងាត់.! ១២/10/2024 ()
មហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដ៏ធំប្រចាំឆ្នាំ ប្រារព្ធឡើងដំណាលគ្នាស្របពេលតែមួយ ក្នុងខេត្តទាំង៥ (រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា