ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ល្បែងស៊ីសងបញ្ចូលមាន់និងបៀរការ៉ាត់ជ្រកក្រោមស្លាកយីហោយៀក ថៃកំពុងបើកលេងយ៉ាងពេញបន្ទប់នៅក្នុងសង្កាត់ទន្លេបាសាក់មន្ត្រីមានសមត្ថកិច្ចក្នុងខណ្ឌចំការមន ហាក់សំងំស្ងៀមមិនមានការបង្ក្រាប ផ្គើននិងបទបញ្ជារបស់សម្ដេចតេជោហ៊ុន សែន សង្ស័យជាបានទទួលលាភសក្ការៈពីរដង្ខៅបនល្បែងស៊ីសងខុសច្បាប់នេះហើយមើលទៅ
Sun,25 June 2023 (Time 07:48 AM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 994នាក់)

#ភ្នំពេញ . ទីតាំងល្បែងសុីសងបញ្ជល់មាន់ តាមទូរទស្សន៍អនឡាញ បៀរការ៉ាត ខុសច្បាប់ ដែលជ្រកក្រោមមជ្ឈមណ្ឌលពាណិជ្ជកម្ម យៀកថៃ ចំនួន៣កន្លែង ជាប់ៗគ្នា ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបើកលេងជារៀងរាល់ថ្ងៃ រីឯមន្ត្រីមានសមត្ថកិច្ចមូលដ្ឋាននិងជាពិសេសលោកអធិការនគរបាលខណ្ឌចំការមន មិនហ៊ានធ្វើការបង្ក្រាបសង្ស័យត្រូវថ្នាំសណ្ដំលោកដង្ខៅល្បែងស៊ីសងនោះហើយមើលទៅ។

#មានសេចក្តីរាយការណ៍មកថា: ឈ្មោះ រតនា ម្ចាស់ទីតាំងបនល្បែងសុីសងបញ្ជូលមាន់ តាមទូរទស្សន៍អនឡាញ បៀតការ៉ាតនៅទីតាំងខាងលើ
បានអួតអាងថា ខណ្ឌណាមិនដឹងទេ ចំពោះខណ្ឌចំការមនយើងនិយាយត្រូវរ៉ូវគ្នាអស់ហើយ។
#ប្រជាពលរដ្ឋ រិះគន់ ចំៗថា អាជ្ញាធរមូលដ្ឋាន ហេតុអ្វីបានជាមិនធ្វើការបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់ទាំងនោះ ហើយបែរជាបណ្តែតបណ្ដោយឲ្យមានការកើតឡេឺងល្បែងសុីសងយ៉ាងពេញបន្ទុកទៅវិញ? ឬក៍ត្រូវថ្នាំសណ្តំ គេអស់ទៅហើយទើបរក្សាភាពស្ងៀមស្ងាត់បែបនេះ!

#សូមរំលឹកថា: កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូរទាំងប្រទេស ដោយគ្មានការលើកលែង...

#សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងហ្នឹងអាចបណ្ដេញចេញពីជូរបក្សទៀតផង!
#តែផ្ទុយទៅវិញទីតាំងបនល្បែងស៊ីសងបញ្ជួល់មាន់ និងបៀរការ៉ាត ខុសច្បាប់ ដែលជ្រកក្រោមស្លាកមជ្ឈមណ្ឌលពាណិជ្ជកម្ម យៀកថៃ ចំនួន៣កន្លែងស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងបើកលេងយ៉ាងពេញបន្ទុកពពាក់ពពូន ក្នុងនោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋានខណ្ឌចំការមន មិនមានឆន្ទះក្នុងការបង្ក្រាបឡើយពោលគឺរក្សាភាពខ្ញុំស្ងាត់ដូចចោរលួចសេះ
ប្រហែលជាម្ចាស់បនល្បែងដាក់ថ្នាំសណ្តំ ដុល្លាត្រូវ បានស្រវាំងភ្នែក ត្រចៀកថ្លង់ មាត់គនិយាយលែងចេញ និងភ្នែកមើលមិនឃើញ ទើបនាំគ្នាដើរបញ្រ្ចាសទិស ផ្ទុយពីបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន និងផ្ទុយពីគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

#ទាក់ទិនទៅនិងទីតាំងល្បែងស៊ីសងបញ្ជួល់មាន់ និងបៀរការ៉ាត ខុសច្បាប់ ដែលស្ថិតក្នុងមូលដ្ឋានខាងលើក្នុងខណ្ឌចំការមនបានធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភជាខ្លាំង នូវបញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ពោលគឺ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម..ដូចពេលចាស់ពោលថាអ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខសេះអស់តំរិះបើមិនលួចក៏ប្លន់។
#មហាជននៅក្នុងតំបន់សូមធ្វើការ សំណូមពរយ៉ាងទទូចទៅដល់ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងឯកឧត្តម សថេត ស្នងការនគរបាលរាជធានីភ្នំពេញសូមមេត្តាចាត់វិធានការក្តៅទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង់ខុសច្បាប់នៅទីតាំងខាងលើនេះផងទាន!ស្របទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
#និងចូលរួមគោរព នូវបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
202 នាក់
ម្សិលមិញ :
175 នាក់
សប្តាហ៍នេះ :
3534 នាក់
ខែនេះ :
12075 នាក់
3 ខែនេះ :
32428 នាក់
សរុប :
766927 នាក់