ថ្ងៃច័ន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
បទល្មើសនេសាទខុសច្បាប់កើតមានយ៉ាងពេញ បន្ទុក ក្នុង ឃុំចំនួន០៤ ស្រុកចំនួន០៣ ក្នុងខេត្តតាកែវ  រីឯ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀម ស្ងាត់.! ១២/10/2024
Sat,12 October 2024 (Time 05:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 380នាក់)

ប្រជានេសាទលក្ខណៈគ្រួសារចំនួន០៤ ឃុំ និងមានស្រុកចំនួន០៣ សូមអំពាវនាវដល់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋានគនរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជ
អាវុធហត្ថខេត្តតាកែវ ចាត់វិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងស្រុកចំនួន ០៣ដែលមានឃុំចំនួន០៤ដែលបណ្តែតស្បៃមុងក្រឡាញឹក បង្អួតពេញលើផ្ទៃទឹក ដូចជាក្នុងស្រុក•អង្គរបុរី•កោះអណ្ដែត•និងបុរីជលសារ ប្រកប ដោយប្រសិទ្ធភាពផងទាន។

ប្រភពច្បាស់ការបានអោយដឹងថា លោក សុខ ឡេះ ដែលគេស្គាល់ថាជាមន្ត្រីPM ជាអ្នករត់ការបង់សួយសារសម្របសម្រួលដោះស្រាយដល់មន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តដើម្បីធានាសុវត្ថិភាពដល់បទល្មើសនេសាទខុសច្បាប់ក្នុងខេត្ត តាកែវ។សំនួរសួរថាតើលោក សុខ ឡេះ ជានណា? អីក៍មានឥទ្ធិពលយ៉ាងដូច្នេះសូម្បីតែអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តក៍មិនហ៊ានប៉ះពាល់ឬមួយអាជ្ញាធនិងសមត្ថកិច្ចជំនាញទាំងនោះមិនទាន់បានជ្រាប? ហើយបើបានជ្រាបហើយតើអស់លោកមានវិធានការបង្ក្រាបដែរឬទេ?  បច្ចុប្បន្នលោក សុខ ឡេះ កំពុងបានគៀងគរឲ្យជនជាតិវៀតណាមចូលមកដាក់របាំងស្បៃមុងក្នុងឃុំជ័យ ជោគយ៉ាងគគ្រឹគគគ្រេង  ប្រភពបានបន្តថាបទល្មើសនេសាទក្នុងខេត្តតាកែវនេះមិនមែនទើបមាននៅឆ្នាំនេះទេ ?គឺវាកើតឡេឺងរាប់ឆ្នាំមកហើយ ដែលលោក សុខ ឡេះ ជាអ្នកមើលការងារនិងដោះស្រាយរត់ការបង់សួយសារដល់មន្ត្រីជំនាញទូទាំងខេត្ត។

ប្រភពបន្ថែមទៀតថា សព្វថ្ងៃបទល្មើសនេសាទកំពុងប្រើឧបករណ៍ខុសច្បាប់កើតឡើងពេញបន្ទុកអណ្តែតពេញផ្ទៃទឹកដូចជាររបាំងស្បៃមុងដែលដាក់រាប់សិបគីឡូម៉ែត្រធ្វើឲ្យកូនមច្ឆាជាតិវិនាសហិនហោចផុតពូជជាបណ្តើរៗគ្មានសមត្ថកិច្ចមន្ត្រីជំនាញឯណាចុះទប់ស្កាត់និងបង្ក្រាបនោះទេ។

ចំណែកលោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវមិនអាចសុំការពន្យល់បាននោះទេ! ប៉ុន្តែមិនដឹងថា សព្វថ្ងៃនេះលោកបានជ្រាបដែរឬទេ? ថាបទល្មើសនេសាទដាក់របាំងស្បៃពាស់ពេញ
លើផ្ទៃទន្លេនេះ ធ្វើឲ្យប្រជាពលរដ្ឋមានចម្ងល់ ជាខ្លាំងថាគេមិនដែលឃើញ មានមន្រ្តីជំនាញចុះទប់ស្កាត់និងបង្ក្រាបម្តងណាឡើយ មានតែជួយសម្រប សម្រួលអោយមានបទល្មើសនេសាទ មហាជនដាក់ការសង្យ័យថា ប្រហែលជាមន្ត្រីជំនាញបានសើមមាត់សើម ក នឹងអស់ហើយមើលទៅបានជា រក្សាភាពស្ងៀមស្ងាត់ដូច្នេះ?។

ប្រភពព័ត៌មានពីប្រជានេសាទក្នុងខេត្តតាកែវបាននិយាយថា អាជីវកម្មនេសាទរបាំងស្បៃមានចំនួនបីស្រុក ១/ស្រុកកោះអណ្តែតគឺក្នុងឃុំជ័យជោគ ២/ស្រុកបុរីជលសារគឺស្ថិតនៅកំពង់ក្រសាំងនិងឃុំបុរីជលសារ-ស្រុកបុរីជលសារ ៣/ស្រុកអង្គរបុរី ក្នុងឃុំគោកធ្លកខេត្តតាកែវ បច្ចុប្បន្នបទល្មើសនេសាទទាំងនោះក្រោមការគ្រប់គ្រងរបស់លោក សុខ ឡេះ សុទ្ធតែជាជនជាតិវៀតណាមទាំងអស់ ដែលមកដាក់របាំងស្បៃតាមខ្សែបន្ទាត់ព្រំដែនយ៉ាងអានាធិបតេយ្យ នៅក្នុងចំណុចកោះអណ្តែត អង្គរបុរី ឬនៅក្រោយសាលាស្រុកបុរីជលសារ កើតឡើងព្រោងព្រាតពេញលើផ្ទៃទឹកគ្មានសមត្ថកិច្ចជំនាញ ណាបើកភ្នែកមើលនោះទេ មានតែជួយសម្របសម្រួលឲ្យមានបទល្មើសនេសាទ បានដំណើរការទៅមុខទៀតដោយរលូនដោយប្រើឧបករណ៍ខុសច្បាប់ក្នុងរដូវបិទនេសាទគឺប្រើសុទ្ធតែរបាំងបិតរាំងសូម្បីកូនកំពឺល កូនចង្វាក៏ចេញមិនរួចដែរ។

បើតាមប្រភពប្រជាពលរដ្ឋក៏ដូចប្រជានេសាទលក្ខណៈគ្រួសារបានលើកឡើងថា បើគ្មានការបើកដៃពីមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តនោះទេ ពិតណាស់គឺបទល្មើសនេសាទខុសច្បាប់ ទាំងនេះក៍មិនអាចកើតមានពេញផ្ទៃទឹកបានឡើយ។ដូច្នេះពួកគាត់ជាប្រជានេសាទលក្ខណៈគ្រួសារ ក៏ដូចប្រពលរដ្ឋ ក្នុងខេត្តតាកែវ សូមសុំណូមពរស្នើដល់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនិងឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ជាពិសេសមហាជនស្នើរដល់ឯកឧត្តមនាយឧត្តមសេនីយ៍សៅរ៍ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជមូលហេតុលើផ្ទៃប្រទេស សូមមេត្តាពិនិត្យទៅលើបុគ្គលដែលជាមន្ត្រីអាវុធហត្ថខេត្តតាកែវ ឈ្មោះ សុខ ឡេះ នេះផងទាន! បើពុំនោះទេពិតណាស់ ពូជត្រីគ្រប់ប្រភេទនៅក្នុងតំបន់នោះនឹងត្រូវរងការវិនាសហិនហោចពីក្នុងផ្ទៃទឹកនៃដែនដីកម្ពុជាឆាប់ៗខាងមុខនេះជាក់ជាពុំខាន៕

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមអាជីវករលក់ដូរបំពានចំណីផ្លូវនៅផ្សារស្រែណូយថ្មី ខេត្តសៀមរាប ត្រូវប្រជាពលរដ្ឋស្នើអាជ្ញាធរ ជួយសម្រួលចរាចរណ៍ខ្លាចបង្កគ្រោះថ្នាក់ដោយយថាហេតុ (@គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

កំពង់ឆ្នាំង /សូមសំណូមពរទៅឯកឧត្តមនាយឧត្តមសេនីយ៍ម៉ៅ សុផាន់ (គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋក្នុងសង្កាត់លេខមួយ ស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ដែលកំពុងរីករាលដាលតាំងពី ភូមិ១ ភូមិ២ ក្នុងសង្កាត់លេខមួយ ក្រុងព្រះសីហនុ (@គេហទំព័ររស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
71 នាក់
ម្សិលមិញ :
229 នាក់
សប្តាហ៍នេះ :
1831 នាក់
ខែនេះ :
10178 នាក់
3 ខែនេះ :
33000 នាក់
សរុប :
751855 នាក់