ខេត្តព្រះសុីហនុ ៖កាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០២៤នៅខេត្តព្រះសីហនុមានករណីចាប់ខ្លួនជនជាតិចិន ដែលជាពាណិជ្ជករម្នាក់នៅក្នុងប្រទេសកម្ពុជានៅចំណុចអាគារពាណិជ្ជកម្មដោយសមត្ថកិច្ចនគរបាល ដោយយោងតាមដីកាអោយចាប់ខ្លួនលេខ១៩៥ដ.ប.ប.ខ.ដ/១៤ចុះថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៤ដោយចៅក្រមជំនុំជម្រៈថោង មារឌីណា ចៅក្រមនៅខេត្តព្រះសីហនុ និងតាមអំណាចសាលក្រមព្រហ្មទណ្ឌជំនុំជម្រៈលេខ៦៥៨/៥១ជចុះថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៤ដោយជាប់ចោទពីបទរំលោភលើសេចក្តីទុកចិត្ត ប្រព្រឹត្តិនៅភូមិ៤ សង្កាត់លេខ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ខែវិច្ជិកាឆ្នាំ២០២0បទល្មើសដែលបានចែងអោយផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៩១-៣៩២នៃក្រមព្រហ្មទណ្ឌ ។ ដោយបានឃើញរបាយការណ៍សម្រេចលេខ១២៤/២០២៣ប.ប.កចុះថ្ងៃទី១៦ខែសីហា ឆ្នាំ២០២៣របស់ការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ តាមការបញ្ជាក់ពីប្រពន្ធជនដែលត្រូវចោទគឺគាត់ពុំដែលទទួលព័ត៌មានប្តឹងផ្តល់ម្តងណាទេ ហើយហេតុអ្វី? មានសាលក្រមចាប់ប្តីគាត់ដាក់ពន្ធនាគារដោយសំអាងនេះសំអាងនោះយ៉ាងដូច្នេះ ដោយពួកខ្ញុំរស់នៅតែខេត្តព្រះសីហនុហើយមានកូន២ជាមួយគ្នាទៀត។ យោងតាមសំណើរអោយនៅក្រៅឃុំរបស់មេធាវីបានបញ្ជាក់យ៉ាងច្បាស់ថាកូនក្តីគាត់ពុំមានទោសព្រហ្មទណ្ឌទេ នេះជារឿងរដ្ឋប្បវេណីទេ ហើយកាលដែលចៅក្រមស៊ើបសួរចេញដីកាបង្គាប់អោយចាប់ខ្លួនឬជំនុំជម្រៈនេះគឺផ្ទុយពីនីតិវិធីហើយ យោងតាមការពិនិត្យសាលក្រមជំនុំជម្រៈលេខ៦៥៨/៥១ដចុះថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៤ ។ត្រូវនឹងថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២៤របស់សាលាដំបូងខេត្តព្រះសីហនុដែលមានលោកស្រី ថោង មារឌីណា ជាចៅក្រម ជំនុំជម្រៈសំណុំរឿងនេះ យោងតាមការពិនិត្យខ្លឹមសារលើចម្លើយគូភាគីនិងសំអាងហេតុដូចជាមិនសំសាច់រឿងសោះ ហើយអ្វីដែលច្បាស់នោះចៅក្រមជំនុំជម្រៈធ្វើសេចក្តីសម្រេចដោយគ្មានការពិចារណាដោយមិនមើលច្បាប់ឬក៏ធ្វើប្រញាប់ពេកខ្លាចមិនទាន់ពេល ចោទពីបទរំលោភលើសេចក្តីទុកចិត្តតាមមាត្រា៣៩១-៣៩២តែផ្តន្ទាទោសដាក់គុកមួយឆ្នាំសំណងគ្មាន សងថវិកាវិញគ្មានតើទោសអ្វី?ដែលធ្វើអោយពាណិជ្ជករល្អៗភ័យព្រួយខ្លាចរអារឿងនេះ។ អ្វីដែលសំខាន់ជនបរទេសមានស្ថានទូតរបស់ប្រទេសប្រចាំប្រទេសយើងហើយគួរមានលិខិតជូនដំណឹងផ្សេងៗពាក់ព័ន្ធនឹងជនជាតិគេដែលមករស់នៅកម្ពុជាយើង។ទាក់ទងនឹងរឿងនេះមហាជនសួរលោកស្រី ថោង មារឌីណាថា ធ្វើការមិនឆ្លងឯកឧត្តម កៅ វណ្ឌី ទេឬ ដែលជាប្រធានសាលាដំបូងខេត្តព្រះសីហនុឬមួយស្អីដល់អ្វីក៏ហ៊ានធ្វើមិនចេះខ្មាស់ប្រទេស។ ពាណិជ្ជករដែលមករកស៊ីនៅប្រទេសកម្ពុជាដែលប្រកបដោយអំពើសុច្ចរិតមេត្តាអោយ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មេត្តាអន្តរាគមន៍ដោះលែងលោក CAI DISHENG ដោយក្តីអនុគ្រោះ ហើយសុំអោយស៊ើបអង្កេតរឿងនេះឡើងវិញផង ព្រោះអយុតិ្តធម៌ណាស់។ ចំពោះរឿងនេះយើងខ្ញុំទាក់ទងបំភ្លឺពីលោកស្រី ចៅក្រមពុំបានទេ ព្រោះពុំស្គាល់លេខ ចំពោះអ្នកនាំពាក្យយើងខ្ញុំទាក់ទងពុំបាន ហើយអង្គភាពខ្ញុំរង់ចាំការបកស្រាយគ្រប់ភាគីរាល់ម៉ោងធ្វើការ។
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា