កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបង្ហាញនូវជំហរមិនអនុញ្ញាតឱ្យល្បែងស៊ីសងគ្រប់ប្រភេទបើកលេងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៀតហើយ ទោះជាល្បែងនោះមានច្បាប់ឬគ្មានច្បាប់ក៏ដោយ។យោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ស្ពឺដែលអង្គភាពយើងទទួលបាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា រដ្ឋបាលខេត្តមិនអនុញ្ញាតឱ្យបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងទៀតទេ និងចាត់វិធានការបង្ក្រាបល្បែង ស៊ីសងគ្រប់គ្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ ដើម្បីថែរក្សាឱ្យបានសន្តិសុខ សុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់គោលការណ៍នីតិរដ្ឋ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធានាបានសុខសន្តិភាព ការអភិវឌ្ឍ លើកកម្ពស់ ជីវភាពពលរដ្ឋឱ្យមានភាពរីកចម្រើនជាលំដាប់ អភិបាលក្រុង ស្រុក ត្រូវចូលរួមអនុវត្តការបញ្ឈប់ ឬ បញ្ចប់ការផ្តល់អាជ្ញាបណ្ណបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងគ្រប់ប្រភេទ និងបន្តស្រាវជ្រាវបង្ក្រាបនូវទីតាំង លេងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ច ព្រមទាំងចាត់វិធានការតាមច្បាប់ឱ្យបានម៉ឹងម៉ាត់បំផុត។ការណ៍នេះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ អនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ធ្វើឱ្យពលរដ្ឋ មានជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ។ជាមួយនឹងការដាក់ចេញនូវបទបញ្ជាថ្មីនេះ ប្រជាពលរដ្ឋបានសម្តែងការសាទរនិងសុំឱ្យរដ្ឋបាលខេត្តពិសេសលោក វ៉ី សំណាង ជំរុញដល់ការអនុវត្តឱ្យបានម៉ឺងម៉ាត់ ឱ្យដូចបទបញ្ជាទម្លាក់ស្លាកស្រាបៀរគ្រប់ប្រភេទចេញពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ពលរដ្ឋរស់នៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនលោក រស់ ស៊ីផេង បាននិយាយថា ចំណាត់ការទម្លាក់ស្លាកស្រាបៀរគ្រប់ប្រភេទរបស់អភិបាលខេត្តកំពង់ស្ពឺ បានធ្វើឱ្យមានការសាទរពីប្រជាពលរដ្ឋទូទាំងប្រទេសនិងជាខេត្តគំរូផងដែរ។ ជាមួយនោះលោកថា អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាអាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជារួចមកហើយទៅតាមរដ្ឋបាលខេត្តឱ្យបង្ក្រាបនិងលុបបំបាត់ឱ្យបាននូវល្បែងស៊ីសង។ បទបញ្ជានេះត្រូវបានរដ្ឋបាលខេត្តក៏ដូចជាសមត្ថកិច្ចស្ទុះស្ទារ និងចាត់វិធានការក្តៅបង្ក្រាបដោយមិនមានការលើកលែង។ តែបទបញ្ជានេះហាក់មានសុពលភាពត្រឹមតែមួយចំអិនកំពិសប៉ុណ្ណោះ ក្រោយមកល្បែងទាំងអស់ក៏កម្រើកឡើងវិញជាធម្មតានិងពាសពេញក្នុងខេត្ត។ដោយមើលឃើញបែបនេះលោក រស់ ស៊ីផេង សុំឱ្យរដ្ឋបាលខេត្ត ពិសេសលោក វ៉ី សំណាង ជំរុញដល់ការអនុវត្តឱ្យបានម៉ឺងម៉ាត់ ជៀសវាងសមត្ថកិច្ច កន្ទេលធំបន្លំដេក ត្រីងៀតឆ្លៀតពង ធ្វើឱ្យបទបញ្ជារដ្ឋបាលខេត្តគ្មានប្រសិទ្ធិភាព។
ព័ត៌មានគួរចាប់អារម្មណ៍
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
ក្រុមអាជីវករលក់ដូរបំពានចំណីផ្លូវនៅផ្សារស្រែណូយថ្មី ខេត្តសៀមរាប ត្រូវប្រជាពលរដ្ឋស្នើអាជ្ញាធរ ជួយសម្រួលចរាចរណ៍ខ្លាចបង្កគ្រោះថ្នាក់ដោយយថាហេតុ (@គេហទំព័ររស្មីសៀមរាប)
កំពង់ឆ្នាំង /សូមសំណូមពរទៅឯកឧត្តមនាយឧត្តមសេនីយ៍ម៉ៅ សុផាន់ (គេហទំព័ររស្មីសៀមរាប)
ពលរដ្ឋក្នុងសង្កាត់លេខមួយ ស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ដែលកំពុងរីករាលដាលតាំងពី ភូមិ១ ភូមិ២ ក្នុងសង្កាត់លេខមួយ ក្រុងព្រះសីហនុ (@គេហទំព័ររស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា