ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្ត បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារនិងផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥
Mon,12 February 2024 (Time 05:39 PM)
ដោយ ៖ រស្មីសៀមរាប (ចំនួនអ្នកអាន: 561នាក់)

បន្ទាយមានជ័យ៖នៅវេលាម៉ោង២រសៀលថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបន្ទាន់មួយ ផ្សព្វផ្សាយអំពីផែនការការងារ និង ផែនការការពារសន្តិសុខ សំខាន់ៗចំនួន២ ដល់លោក-លោកស្រី ស្នងការរង នាយការិយាល័យនគរបាលជំនាញ លោកអធិការនគរបាលក្រុង-ស្រុក និង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោគទាំង៤។

កិច្ចប្រជុំនេះបានផ្តោតសំខាន់លើរបៀបវរ:ចំនួន២គឺ
១-ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ជូនឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងការជួញមនុស្ស (គ.ឧ.ប.ជ) ដែលជាប់ព្រំដែនថៃ។
២-ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងយុទ្ធនាការការពារការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ និងការជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក អាណិតទី៤ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ផ្នែកពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង បំពេញ តួនាទី ភារកិច្ច ការងារបានយ៉ាងល្អគួរជាទីមោទនៈ។ លោកបានថ្លែងជម្រុញដល់កម្លាំងនគរបាលទាំងអស់ ចំពោះបេសកកម្មចំពោះមុខចំនួន២នេះ ត្រូវធ្វើយ៉ាងណាធានាឲ្យបានទាំងស្រុងនូវ សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និង សុវត្ថិភាព មានរបៀបរៀបរយជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ ដែលបានអញ្ជើញចូលរួមកម្មវិធី។

ត្រូវធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និង សុវត្ថិភាព សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ និងការជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក អាណិតទី៤ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ឲ្យប្រព្រឹត្តទៅដោយរលូន គ្មានការបំភិតបំភ័យ ការគំរាមកំហែង និង អំពើរហឹង្សាផ្សេងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
256 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3568 នាក់
ខែនេះ :
11176 នាក់
3 ខែនេះ :
32282 នាក់
សរុប :
765054 នាក់