សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងអធិការកិច្ចដែលមានវិទ្យាស្ថានជាតិអធិការកិច្ចជាសេនាធិការ ត្រូវពង្រឹងការអភិវឌ្ឍសមត្ថភាពមន្រ្តីអធិការកិច្ច==========សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងអធិការកិច្ចដែលមានវិទ្យាស្ថានជាតិអធិការកិច្ចជាសេនាធិការ ត្រូវពង្រឹងការអភិវឌ្ឍសមត្ថភាពមន្រ្តីអធិការកិច្ច ដោយត្រូវយកចិត្តទុកដាក់លើការជ្រើសរើសមុខជំនាញ ឬប្រមូលផ្តុំគ្រូជំនាញមានបទពិសោធន៍ច្បាស់លាស់ ទាំងទ្រឹស្តី និងការអនុវត្ត ជាពិសេសត្រូវជំរុញកិច្ចការស្រាវជ្រាវរបស់សិក្ខាកាមអោយមានលក្ខណៈវិទ្យាសាស្រ្ត និងអាចយកមកអនុត្តបាន ស្របតាមបរិការនៃការអភិវឌ្ឍសង្គមជាតិ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ទន្ទឹមនេះ វិទ្យាស្ថានជាតិអធិការកិច្ចត្រូវខិតខំអភិវឌ្ឍខ្លួនអោយមានសមត្ថភាពពេញលេញ និងគ្រប់គ្រាន់តាមជំនាញឯកទេសនីមួយៗ ឱ្យស្របនឹងតម្រូវការជាក់ស្តែង សំដៅធ្វើអោយសិក្ខាកាមមានសមត្ថភាព និងជំនាញគ្រប់គ្រាន់ដើម្បីបំពេញបាននូវតម្រូវការជំនាញជាសារវន្តរបស់ជាតិ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៤ របស់ក្រសួងអធិការកិច្ច» នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា