ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត សម្ដែងការហួសចិត្ដជាខ្លាំង និងបានសំណូមពរទៅដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម សាយ សំអាង រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី សូមជួយដាក់អធិការកិច្ច ស្រាវជ្រាវ ស៊ើបអង្កេតផងទាន រឿងលក់ដីបម្រុងរបស់រដ្ឋ ស្ថិតនៅមណ្ឌល៧ និងមណ្ឌល៨ ទល់មុខមណ្ឌល៩ និងមណ្ឌល១០ និងដីអណ្ដូងទឹក នៅក្នុងមណ្ឌល៦ ក្នុងភូមិប្រជាធម្ម សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងត្រូវបានអាជ្ញាធរ និងអ្នកមានអំណាចមួយចំនួន នៅក្រុងប៉ោយប៉ែត ចែកគ្នា និងលក់គ្មានសល់។ប្រជាពលរដ្ឋរស់នៅភូមិប្រជាធម្ម បានសម្ដែងការហួសចិត្ត ក្រោយឃើញដីបម្រុងទុក របស់អង្កការ NPA រក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ក្រោយអង្កការខាងលើនេះ ចប់អាណត្តិរបស់ខ្លួន ប្រគល់សិទ្ធិគ្រប់គ្រង អោយទៅអាជ្ញាធរវិញ។ ពេលនេះ ម៉ោងនេះ ទាំងដីអណ្ដូងទឹក ក៏ត្រូវបានអាជ្ញាធរលក់។ អណ្ដូងទឹកដែលប្រជាពលរដ្ឋ ធ្លាប់ប្រើប្រាស់ជាច្រើនឆ្នាំ តកូនតចៅ កេរ្ដិ៍ ដំណែលរបស់អង្គការ NPA ក៏ត្រូវបានវាយកម្ទេចចោលបំបាត់ភស្តុតាង ទីតាំងត្រូវបានសាងសង់អាគារសំណង់រឹង។ ដោយឡែកដីបម្រុងទុកនៅក្នុងមណ្ឌល៧ និងមណ្ឌល៨ នៅទល់មុខមណ្ឌល៩ និងមណ្ឌល១០ ត្រូវបានចាក់ដីលុបឈូសឆាយយ៉ាងស្អាត ដែលល្បីថា មានការលក់ទិញ កាន់កាប់ជាកម្មសិទ្ធិឯកជនអស់ទៅហើយ។រហូតមកដល់ពេលនេះ មហាជនកំពុងតែមានការងឿងឆ្ងល់មិនដឹងថា អស់លោកណាម្នាក់ ជាអ្នកលក់ដីបម្រុងទុករបស់រដ្ឋ ដែលអង្គការ NPA បានបន្សល់ទុក និងមិនដឹងថា នរណាជាអ្នកទិញ ហើយនរណាជាអ្នកលក់ និងនរណាជាអ្នកកាត់ប្លង់លក់ទិញផ្ទេរកម្មសិទ្ធិនោះទេ?។ករណីនេះ មានតែប្រមុខរាជរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលអាចដាក់អធិការកិច្ច ធ្វើការស្រាវជ្រាវស៊ើបសង្កេត ទើបដឹងច្បាស់ថា អ្នកណាជាអ្នកលក់ អ្នកណាជាអ្នកទិញ និងអ្នកណាជាអ្នកចេញប័ណ្ណពិតប្រាកដ។ដើម្បីធានាបាននូវការរក្សារការពារ ទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋ សូមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្ដម ស សុខា រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងឯកឧត្ដមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី មេត្តាដាក់មន្ត្រី ស្រាវជ្រាវស៊ើបអង្កេតផងទាន។ជុំវិញករណីខាងលើ លោក ប៉ាន សេរី ចៅសង្កាត់អូរឬស្សី បានអោយដឹងតាមទូរស័ព្ទ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា លោកមិនបានដឹងរឿងអីទេ ព្រោះលោកទើបឡើងមកក្រោយ លោកក៏បានបន្តខ្សែទូរស័ព្ទរបស់លោក អោយទៅចៅសង្កាត់រងម្នាក់ធ្វើការបកស្រាយ ដោយអះអាងថា ដីខាងលើនេះ មិនមែនជាដីបំរុងទុករបស់រដ្ឋទេ គឺជាដីគោលរបបរបស់អាជ្ញាធរ ដែលមានកម្មសិទ្ធិម្ចាស់រៀងៗខ្លួនទាំងអស់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា