ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
តើយុត្តិធម៌មានសម្រាប់ប្រជាពលរដ្ឋទន់ខ្សោយ ស្លូតត្រង់ដែរឬទេ? ឬក៏មានសម្រាប់តែក្រុមបក្សពួកអ្នកមានអំណាចនិងមានលុយ?
Sat,17 February 2024 (Time 08:08 PM)
ដោយ ៖ រស្មីសៀមរាប (ចំនួនអ្នកអាន: 624នាក់)

ស្វាយរៀង #ប្រជាពលរដ្ឋ 231 គ្រួសារដែលមានតំណាង 5 រូប នៅភូមិបុស្ស ភូមិ សេរីអោ ភូមិវត្ត ក្នុងឃុំត្រស់ និងភូមិត្រពាំងស្មាច់ ក្នុងឃុំអណ្តូងត្របែក ស្រុករហមាសហែក ខេត្តស្វាយរៀង សូមអំពាវនាវដល់ឯកឧត្តម ហួត ហាក់រដ្ឋមន្ត្រីក្រសួងអធិការកិច្ច មេត្តាជួយអន្តរាគម និងចុះសើុបអង្កេត ស្រាវជ្រាវ ដោះស្រាយជួនពួកគាត់ផង។ និងជាពិសេសបំផុត គឺសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាដ៏ខ្ពង់ខ្ពស់បំផុត ជួយដោះស្រាយនិងដកដីពីឈ្មួញដែលអ្នកមានអំណាចក្នុងខេត្តស្វាយរៀងឃុបឃឹតគ្នាយកដីលក់ អោយឈ្មួញអស់ ហ្នឹងធ្វើការបែងចែកប្រគល់ដីជូនមកប្រជាពលរដ្ឋទាំង 231 គ្រួសារឲ្យបានស្មើៗគ្នាផង ។ត្បិតដី 359 ហិចតាគឺជាគោលរបបដែលសម្ដេចពុកតេជោហ៊ុន សែន ចែកជូនពួកគាត់ តែបែរជាមិនបានមកដល់ដៃប្រជាពលរដ្ឋនោះទេបែរជាបានទៅលើដៃឈ្មួញមកពីបណ្ដាខេត្តផ្សេងៗទៅវិញ។
#ត្បិតដី៤៧៦ហិចតាដែលសម្តេចពុក ចែកជួនពលរដ្ឋចំនួន៣១០គ្រួសារកាលពីឆ្នាំ២០១១នោះ សាលាខេត្តស្វាយរៀងធ្វើការបែងចែកបានតែពលរដ្ឋ 78 គ្រួសារនៅក្នុងឃុំអណ្ដូងត្របែកស្រុករមាសហែកតែប៉ុណ្ណោះ គឺអស់ផ្ទៃដីសរុបតែចំនួន 117 ហិចតា ដែលក្នុងនោះក្នុងមួយគ្រួសារទទួលបាន 1 ហិចតាកន្លះ ចំណែកដីនៅសល់ 359 ហិចតាទៀតគឺអាជ្ញាធរខេត្តស្វាយរៀងបានសន្យាជាមួយប្រជាពលរដ្ឋ 231 គ្រួសារថានឹងលើកយកមកបែងចែកជូនប្រជាពលរដ្ឋស្មើៗគ្នានៅពេលក្រោយ។តែគិតតាំងពីរពេលសន្យារបស់សាលាខេត្តស្វាយរៀងមកដល់បច្ចុប្បន្នគឺមានអាយុកាលជាង 10 ឆ្នាំមកហើយ នៅតែមិនឃើញអាជ្ញាធរខេត្តស្វាយរៀងធ្វើការបែងចែកនិងដោះស្រាយដីនោះជូនពួកគាត់ឡេឺយ។ ខណៈដែលពួកគាត់បានលើកគ្នាទៅតវ៉ាជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ គឺបានតែនូវពាក្យសន្យាថានឹងដោះស្រាយជូនបងប្អូនពុកម៉ែទាំងអស់គ្នាតែប៉ុណ្ណោះ។ តែផ្ទុយទៅវិញដីទាំងអស់នោះគឺក្លាយទៅជាចំការកៅស៊ូស្វាយចន្ទី ដំឡូងអស់ទៅហើយ។
គឺដីនោះនៅពុំទាន់បានដល់ដៃពួកគាត់ទេ ទោះជាមានកិច្ចអន្តរាគម ពីខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី០៦ កក្តដាឆ្នាំ២០២៣ និងកិច្ចអន្តរាគមន៍ ចំណារដ៍ខ្ពង់ខ្ពស់ចុះថ្ងៃទី ១៧ កក្តដា ឆ្នាំ២០២៣ របស់សម្ដេចគតិសង្ហហះបណ្ឌិត ម៉ែន សំអន ចំណារបញ្ជួនឱ្យចៅហ្វាយខេត្តស្វាយរៀងដោះស្រាយជូនពួកគាត់យ៉ាងណាក៏ដោយ ក៏អាជ្ញាធរខេត្តស្វាយរៀងមិនអើពើលើកយកមកដោះស្រាយជូនប្រជាពលរដ្ឋទាំង 231 គ្រួសារនោះដែរ។
#ប្រជាពលរដ្ឋទាំង 231 គ្រួសាររស់នៅភូមិឃុំស្រុកខេត្តខាងលើ ប្រជាពលរដ្ឋលោកមិនអស់សង្ឃឹមនោះទេ ពីព្រោះកម្ពុជាមាន សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ហើយក៍មានការជឿជាក់ទុកចិត្តយ៉ាងមុតមាំបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋពិតជាមានក្តីសង្ឃឹមថានិងមានយុត្តិធម៌ជាក់ជាពុំខាន។

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមអាជីវករលក់ដូរបំពានចំណីផ្លូវនៅផ្សារស្រែណូយថ្មី ខេត្តសៀមរាប ត្រូវប្រជាពលរដ្ឋស្នើអាជ្ញាធរ ជួយសម្រួលចរាចរណ៍ខ្លាចបង្កគ្រោះថ្នាក់ដោយយថាហេតុ (@គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

កំពង់ឆ្នាំង /សូមសំណូមពរទៅឯកឧត្តមនាយឧត្តមសេនីយ៍ម៉ៅ សុផាន់ (គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋក្នុងសង្កាត់លេខមួយ ស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ដែលកំពុងរីករាលដាលតាំងពី ភូមិ១ ភូមិ២ ក្នុងសង្កាត់លេខមួយ ក្រុងព្រះសីហនុ (@គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ ក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ទាំងក្នុងខេត្តត្បូងឃ្មុំ និងក្រៅខេត្តត្បូងឃ្មុំមួយចំនួន គ្រោងនឹងប្តឹងលោកសឺង គីរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ ទៅអង្គភាពប្រឆាំអំពើពុករលួយ និងប្តឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទរំលោភអំណាច និងឃុបឃិតជាមួយក្រុមហ៊ុនបក្សពួកធ្វើសកម្មភាពខុសច្បាប់នៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ **** ( ខេត្តត្បូងឃ្មុំថ្ងៃទី 10 ខែធ្នូឆ្នាំ 2024) លោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគរបស់ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមហ៊ុនដេញថ្លៃមូលនិធិឃុំ.សង្កាត់ នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំ កំពុងតែរៀបចំនិងគ្រោងប្ដឹងលោកសឹង គីរីវណ្ឌី ទៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា( ACU) និងប្ដឹងទៅឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គួរបញ្ជាក់ថា ចាប់តាំងពីលោកសឺង គីរីវណ្ឌី បានកាន់តួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តត្បូងឃ្មុំរយះពេលជិតបីឆ្នាំកន្លងមក បានបើកដៃអោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលជាបក្សពួករបស់ខ្លួន ដើរធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ គ្រប់កម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដូចជា - ដើរចរចារលុយទឹកតែ - ចាប់ឃាត់ក្រុមហ៊ុនដ៌ទៃមិនអោយចូលដាក់សំណើដេញថ្លៃបានទាន់ពេលវេលា - បិតការទទួលសំណើដេញថ្លៃមុនពេលកំណត់ -ល- មិនតែប៉ុណ្នោះកាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ 2024 កន្លងទៅ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាស្រុកអូររាំងឪ ដោយលោកសឹង គិរីវណ្ឌី បានធ្វើការគម្រាមដល់ក្រុមហ៊ុនអ្នកជាប់ពន្ធតូចមិនអោយចូលរួមដាក់សំណើដេញថ្លៃឡើយ ដែលបានប្រើអំណាចលើសពីតួនាទី រំលោភលើសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ 00៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ។ ទង្វើទាំងនេះគឺស-បញ្ជាក់ពីទង្វើទុច្ចរឹតរបស់លោកសឺង គីរីវណ្ឌីក្នុងគោលបំណងការពារផលប្រយោជន៌ឲ្យបុគ្គលណាម្នាក់ រឺក្រុមហ៊ុនណាមួយដែលជាបក្សពួក ដោយមិនចង់អោយមានក្រុមហ៊ុនចូលរួមដេញថ្លៃច្រើន ខ្លាចមានការប្រកួតប្រជែង ធ្វើឲ្យតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំង ។ ជាមួយគ្នានេះដែរក៌មានក្រុមហ៊ុនមួយចំនួនកើតទុក្ខមិនសុខចិត្តនឹងទង្វើជិះជាន់ច្បាប់ រំលោភអំណាចរបស់លោកសឺង គីរីវណ្ឌី ពួកគេក៌បានដាក់ពាក្យបណ្តឹង និងពាក្យសុំអត្តរាគមន៌ទៅរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនលើក ហើយក្រោយមកក៌មានក្រុមការងាររបស់ក្រួងមហាផ្ទៃចុះមក រួចក៌ស្ងាត់ទៅវិញ ។ គួបញ្ចាក់ថែមទៀតថា លោកសឺង គីរីវណ្ឌី ក៌បានធ្លាប់ទាមទាប្រាក់ពីក្រុមហ៊ុនចំនួន ១០% ក្នុងមួយឃុំពីក្រុមហ៊ុនណាដែរទទួលបានកិច្ចសន្យាសាងសង់គម្រោង ។ ជាមួយគ្នានេះដែរ លោកសឺង គីរីវណ្ឌី ក៌បានប្រើសិទ្ឋិលើសពីតួនាទីទៅលើឃុំត្រមូង ស្រុកមេមត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំត្រមូង ដោយលោកសឺង គីរីវណ្ឌី បានបើកស្រោមសំបុត្រដេញថ្លៃ និងអានតំលៃរបស់ក្រុមហ៊ុននីមួយៗ ស្រង់ចុះចូលក្នុងតារាងរបស់ឃុំ។ ជាចុងក្រោយក្រុមហ៊ុនអ្នកម៉ៅការដេញថ្លៃមូលនិធិឃុំសង្កាត់នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំសូមគោរពសំណូមពរទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តមឱម យិនទៀង សូមគោរពមេត្តាមានវិធានការនិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះលោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងជួយអន្តរាគមន៍ចាត់វិធានការមកលើបុគ្គលដែលរំលោភអំណាចម្នាក់នេះ ។ ត្រីមួយណាវាស្អុយដកវាចេញទៅកុំឱ្យប៉ះពាល់ដល់ត្រីដែលល្អៗដទៃទៀតនេះជាការលើកឡើងរបស់ ថ្នាក់ដឹកនាំកំពូលនៃជាតិ ដើម្បីឲ្យអ្នកក្រោយគេចូលមកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ៕ (គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយទៀតហើយលោកជ័យ ចាន់គង់ មានទូរនាទី រងបញ្ជាការស្រាលនិងជលផលបើកដៃឲបទល្មើសដាក់ឆ្នុកយ៉ាងពេញបន្ទុកក្នុងដែនសមត្តកិច្ចខ្លួនជាថ្នូរនិងលាភសក្ការះមិនធ្វើការបង្ក្រាប.... (គេហទំព័ររស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
35 នាក់
ម្សិលមិញ :
57 នាក់
សប្តាហ៍នេះ :
1408 នាក់
ខែនេះ :
8980 នាក់
3 ខែនេះ :
29198 នាក់
សរុប :
740521 នាក់