ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ពលរដ្ឌ១៦៤នាក់មកពីគណះបក្សប្រឆាំង បានចូលរួមស្មាក់ចិត្តរួមរស់ជាមួយគណះបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម យូ សេរីវុឌ្ឃ បេសកជនពិសេសសម្តេច អគ្គមហាសេនាប្ដីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
Sun,25 August 2024 (Time 10:23 AM)
ដោយ ៖ រស្មីសៀមរាប (ចំនួនអ្នកអាន: 424នាក់)

នៅថ្ងៃ 24 សីហាឆ្នាំ 2024           គណបក្សប្រជាជនកម្ពុជាប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន264នាក់ ដែលមកពីគណបក្សប្រឆាំងដោយអស់ជំនឿលើមេបក្សរបស់ខ្លួន  ខេត្តពោធិ៍សាត់  ក្រោមអធិបតីភាពឯកឧត្តម យូ សេរីវុឌ្ឍបេសកជនពិសេសរបស់សម្ដេចអគ្គមហាសេនាតេជោហ៊ុនសែនដែលជាប្រធានគណបក្សប្រជាជនកម្ពុជានឹងជាប្រធានក្រុមចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្តនឹងឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សខេត្តនឹងឯកឧត្តម ភឿន ផល្លាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានក្រុមចលនាកសាងសមាជិកគណបក្សមូលដ្ឋានរាជធានីខេត្តនឹងជាជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា
ដោយមានការចូលរួមពីលោក-លោកស្រី អនុប្រធាននិងគណៈអចិន្ត្រៃយ៍ជាមួយសមាជិកគណបក្សខេត្តពោធិ៍សាត់ជាច្រើនរូបផងដែរ។
បើតាមមតិចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្ត របស់សមាជិកគណបក្សថ្មី បានលើកឡើងថា ការសម្រេចចាកចេញ របស់សមាជិក សមាជិកា និងជាសកម្មជន ទាំង២៦៤នាក់ គឺដោយសារបានចាញ់ការឃោសនា បោកប្រាស់របស់គណបក្សផ្សេង ដែលបង្ខូចមួលបង្កាច់គណបក្សប្រជាជនកម្ពុជាគ្រប់រូបភាព។ យើងខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ ឃើញថាគណបក្សសង្គ្រោះជាតិក្តី គណបក្សភ្លើងទៀនក្តី និងគណបក្សផ្សេងៗទៀតក្តី សុទ្ធតែច្រើនយោបាយបោកប្រាស់ សន្យាតែមាត់ មិនដែលបានធ្វើអ្វីបន្តិចសោះ។

ទង្វើរបស់ពួកគេនឹងនាំឱ្យប្រជាជនរងនូវវិនាសកម្ម បែកបាក់ មានគំនុំគំគួន រវាងខ្មែរគ្នាឯង នាំប្រទេស ទៅរកជម្លោះ និងសង្គ្រាម បង្កជាវិនាសកម្មព្រាត់ប្រាស់ជាបន្តទៀត។ ផ្ទុយពីគណបក្សប្រជាជន ដែលបានរំដោះប្រជាជនឱ្យ រួចផុតពីបនប្រល័យពូជសាសន៍ ហើយបន្តរួបរួមសាមគ្គីឯកភាពគ្នា កសាង ការពារជាតិ មាតុភូមិ ឱ្យរីកចម្រើនលូតលាស់ជាបន្តបន្ទាប់ នាំមកនូវសន្តិភាព និងការអភិវឌ្ឍ ជូនជាតិ មាតុភូមិ និងប្រជាជនឥតឈប់ឈរ។

យើងខ្ញុំសូមសម្តែងនូវការដឹងគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជា ទៅរកសុខសន្តិភាព និងការអភិវឌ្ឍ ធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស អបអរសាទរ និងគាំទ្រ ជារៀងរហូត។

ដើម្បីឆ្លើយតបទៅនឹងគុណូបការៈខាងលើនេះ យើងខ្ញុំសូមប្តេជ្ញាចំពោះមុខគណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដូចតទៅ៖
១-ប្តេជ្ញាដើរតាមគោលមាគ៌ានយោបាយ របស់គណបក្សប្រជាជនកម្ពុជាឥតងាករេ ជារៀងរហូត។
២-ប្តេជ្ញាប្រឆាំងដាច់ខាត ចលនាបំបះបំបោរ របស់ពួកក្បត់ជាតិ ឱ្យមានការប្រឆាំងជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
៣-ប្តេជ្ញាចូលរួមគាំទ្រយ៉ាងសកម្ម ជាមួយគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋាន ភូមិ ឃុំ ដែលយើងខ្ញុំកំពុងរស់នៅ។
៤-ជយោសន្តិភាព និងការអភិវឌ្ឍ។
៥-ជយោ គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
371 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3683 នាក់
ខែនេះ :
11291 នាក់
3 ខែនេះ :
32397 នាក់
សរុប :
765169 នាក់